ថ្វីត្បិតតែមានគម្រោងរៀបការកញ្ញា ដេត ស្រីនាថ សុខចិត្តទុកគម្រោងនេះមួយឡែក ដើម្បីដាក់ចិត្តដាក់កាយចំពោះការប្រកួត Miss Charm ដែលរៀបចំឡើងនៅប្រទេស វៀតណាម ក្នុងពេលឆាប់ៗខាងមុខ ។ កញ្ញា ដេត ស្រីនាថ ត្រូវបានជ្រើសរើសតំណាង កម្ពុជា ចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Miss Charm នៅប្រទេស វៀតណាម បន្ទាប់ពីនាងបានគ្រងមកុដ Miss Lakamo Cambodia ក្រោយពីទទួលតំណែងនេះនាងបានដាក់ចិត្តដាក់កាយខ្លាំងចំពោះការប្រកួត ពីព្រោះនាងមិនចង់ឱ្យមានប្រវត្តិសាស្រ្តជ្រាំដែលដូចកាលពីពេលកន្លងមកឡើយ ដូចមហាជនបានដឹងស្រាប់ហើយថា កញ្ញា ដេត ស្រីនាថ ធ្លាប់បានធ្វើឱ្យអ្នកគាំទ្រមានការខកចិត្តជាខ្លាំងបន្ទាប់ពីបោះបង់ការប្រកួតអស់ចំនួន២លើក ។ កញ្ញា ដេត ស្រីនាថ […]
Tag: ដេត ស្រីនាថ
គ្រងមកុដលើកទី៣ ដេត ស្រីនាថ សន្យាមិនឱ្យប្រវត្តិសាស្រ្តជ្រាំដែលដូចការបោះបង់មកុដធំចំនួន២លើក !
បើទោះបីជាមានរឿងអាស្រូវបោះបង់ការប្រកួតនៅលើឆាកអន្តរជាតិចំនួន២លើកមកហើយក្តី កញ្ញា ដេត ស្រីនាថ នៅតែទទួលបានមកុដជាលើកទី៣ ដែលទទួលបានគាំទ្រច្រើនពីសំណាក់មហាជន ។ ដូចដែលមហាជនបានដឹងច្បាស់មកហើយថា កញ្ញា ដេត ស្រីនាថ ធ្លាប់បានបោះបង់ការប្រកួតនៅលើឆាកអន្តរជាតិចំនួន២លើកមកហើយដោយសារតែបញ្ហាជាច្រើន រហូតបានធ្វើឱ្យអ្នកគាំទ្រមានការខឹងសប្បាទៅលើរូបនាង តែទោះជាយ៉ាងណា ដេត ស្រីនាថ នៅតែមិនបោះបង់ក្តីស្រមៃ និងបានដាក់ពាក្យចូលរួមប្រកួតនៅក្នុងវិស័យបវរកញ្ញាជាថ្មីម្តងទៀត ។ ជាលទ្ធផលការតស៊ូរបស់ កញ្ញា ដេត ស្រីនាថ ក្នុងវិស័យបវរកញ្ញាជាលើកទី៣នេះ ទោះជាជួបនូវព្យុះភ្លៀងយ៉ាងណា គឺនាងបានក្លាយទៅជាម្ចាស់មកុដ Miss Lakamo Cambodia នៅក្នុងឆ្នាំ២០២៥ នេះ តាមក្តីស្រមៃរបស់ខ្លួនហើយ ។ ជាមួយនិងការគ្រងមកុដជាថ្មីម្តងទៀតនេះ កញ្ញា […]
