ស្ទើរតែមិនជឿអតីតតារាសម្តែង និងជាអ្នកលក់អនឡានល្បីឈ្មោះក្នុងបណ្តាញសង្គម ដេននីក្វាន់ ធ្លាប់ឆ្លងកាត់មុខកាំបិតនៅលើផ្ទៃមុខរបស់ខ្លួនរហូតដល់ទៅ ២៣ លើក ។ គ្រាន់តែលើ ដេននីក្វាន់ និយាយថា ខ្លួនធ្លាប់ឆ្លងកាត់មុខកាំបិតរហូតដល់ទី ២៣ លើក បានធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលនិងនឹកស្មានមិនដល់ ។ ដេននីក្វាន់ បានចេញវីដេអូមួយដែលបង្ហាញពីការវះកាត់កែសម្ផស្សរបស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំនេះថា មុននឹងបងប្អូនសម្រេចចចិត្តធ្វើការវះកាត់កែសម្ផស្សអាចមើលវិដេអូរបស់នាងសិន មុននឹងសម្រេចចិត្ត ។ ទោះជាបង្ហាញវិដេអូបែបនេះក្តីចំពោះ ដេននីក្វាន់ ហាក់មិនញញើតក្នុងការឡើងជ្រុញវះកាត់កែសម្ផស្សឡើយ ផ្ទុយទៅវិញនាងបែរជានិយាយថា​ ចំពោះរឿងកែសម្ផស្សសម្រាប់នាងគឺជារឿងធម្មតា […]