កងពលថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ របស់កម្ពុជា នៅយប់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥ បានផ្ញើលិខិតឆ្លើយតបនឹងសេចក្តីជូនដំណឹងរបស់កងកម្លាំងបូព៌ា នៃកងទ័ពភូមិភាគទី១ ថៃ ស្តីពីការដោះមីននៅតំបន់ភូមិជោគជ័យ (កម្ពុជា) ទល់មុខនឹងតំបន់ភូមិណងចាន់ (ថៃ) និងតំបន់ភូមិព្រៃចាន់ (កម្ពុជា) ទល់មុខនឹងតំបន់ភូមិណងយ៉ាកែវ (ថៃ)។ នៅក្នុងលិខិតរបស់កងពលថ្មើរជើងលេខ៥១ នៃយោធភូមិភាគទី៥ បានបញ្ជាក់ថា បញ្ជាការដ្ឋានកងពលតូចថ្មើរជើងលេខ៥១ សូមធ្វើការឆ្លើយតបទៅនឹងលិខិតដូចដែលមាននៅក្នុងយោងខាងលើរបស់ទីបញ្ជាការកងកម្លាំងបូព៌ាថា៖ យោងតាមចំណុចទី៦ ក្នុងកំណត់ហេតុព្រមព្រៀងនៃ កិច្ចប្រជុំពិសេសលើកទី១ […]