មន្រ្តីក្រសួងបរិស្ថាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលខេត្ត ទទួលបានការគាំទ្រនូវសម្ភារបច្ចេកទេស ទំនើបដើម្បីគ្រប់គ្រងធនធានធម្មជាតិ ឱ្យមាននិរន្តរភាពសម្រាប់កូនចៅតជំនាន់នៅតាមតំបន់ការពារធម្មជាតិ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃ ទី១៣ ខែកក្កដា ឆ្នាំ២០២៥ នេះ បានថ្លែងអំណរគុណ ដល់មន្រ្តីនិងអាជ្ញាធរមូលដ្ឋាន ដែលបានចូលរួមសហការល្អ ក្នុងការអនុវត្តច្បាប់ និងប្រើប្រាស់បច្ចេកវិទ្យាទំនើប ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសនៅតាមតំបន់ការពារធម្មជាតិ។ ក្រសួងបរិស្ថាន ក៏បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ […]
