ក្រោយវះកាត់សម្រកខ្លាញ់ក្បាលពោះ តារាកំប្លែង កាតុ ត្អូញបាត់ចំណូលពីការច្រៀងការ !

ក្នុងមួយឆ្នាំៗតារាកំប្លែង អ្នកនាង សុខ ចាន់ធីតា ហៅ កាតុ អាចរកប្រាក់ចំណូលបានច្រើនគួរសមពីអាជីពច្រៀងការ ដោយឡែកថ្មីៗនេះនាងបានត្អូញត្អែរថា បានបាត់ចំណូលច្រើនពីអាជីពនេះបើធៀបទៅនិងឆ្នាំមុនៗ ។  ដូចមហាជនបានដឹងស្រាប់ហើយថា ក្នុងរដូវរៀបការម្តងៗតារាកំប្លែង កាតុ ដើរច្រៀងកាត់សក់ការក្នុងមួយថ្ងៃៗចាប់ពីពីរោងទៅបីរោងស្ទើរតែរកពេលវេលាសម្រាកគ្មាន ចម្លែកអ្វីតែឆ្នាំនេះមិនសូវមានគេហៅកាត់សក់ច្រៀងការដូចកាលពីមុនសោះ ។ ជួបជាមួយតារាកំប្លែងអ្នកនាង កាតុ កាលពីពេលថ្មីៗនេះនាងបានបញ្ជាក់ប្រាប់ថា ការងារច្រៀងការឥឡូវស្ងាត់ណាស់ ប្រហែលជាវិប្បត្តិសេដ្ឋកិច្ច ធ្វើឱ្យគ្រប់គ្នាមិនហ៊ានរៀបការហើយមើលទៅ តែទោះជាយ៉ាងណានាងក៏បានងាកមកធ្វើការងារផ្សេងទៀតដើម្បីរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ។   ខណៈពេលដែលការងារមិនសូវមហាញឹកដូចមុនតារាកំប្លែងអ្នកនាង កាតុ បានទៅហាងកែសម្ផស្សមួយកន្លែង វះកាត់សម្រកខ្លាញ់ក្បាលពោះ ដើម្បីបានរាងស្អាត គាប់ចិត្តស្វាមី ។ […]

មិនទាន់សម្រាលកូនស្រីផង តារាកំប្លែង ខ្ញុង ប្រកាសចិញ្ចឹមកូនម្នាក់ឯងប្រសើរជាងដេកគ្រាំទ្រូងមួយជីវិត !

បំណុលក៏ដោះមិនទាន់អស់រឿងរ៉ាវអាក្រក់ជាច្រើនក៏បានកើតឡើងជាបន្តបន្ទាប់ ជាក់ស្តែងថ្មីៗនេះតារាកំប្លែងអ្នកនាង ខ្ញុង បានប្រកាសចិញ្ចឹមកូនម្នាក់ឯង ខណៈដែលកំពុងពពោះកូនស្រី​ ប្រសើរជាងដេកគ្រាំទ្រូងមួយជីវិត ។  តារាកំប្លែងអ្នកនាង ខ្ញុង បានរៀបរាប់ថា « តើត្រូវបន្តដើម្បីអ្វីទៀតកូនៗរបស់ម៉ែអើយ ម៉ែព្យាយាមហើយតែនៅមិនអាចស៊ូទៅមុខតៀតបាន ម៉ែប្រហែលរក្សាគ្រួសារមួយនេះឱ្យកូនលែងបានហើយ ។​ ឈឺចាប់ថ្ងៃលែងលះមួយថ្ងៃវាប្រសើរជាងដេកគ្រាំទ្រូងមួយជីវិត ទាំងកំពុងពោះ វាសម្ពាធផ្លូវចិត្តណាស់ ម៉ែសុំទោសកូនៗ ម៉ែនឹងស៊ូចិញ្ចឹមកូនម្នាក់ឯងបន្តទៀត ព្រោះម៉ែស៊ូម្នាក់ឯងមកយូរហើយ » ។  ការប្រកាសរបស់តារាកំប្លែង ខ្ញុង […]

តារាកំប្លែង យាយយ៉យ ចូលរួមបាតុកម្មជាមួយបងប្អូន ខ្មែរ នៅ អាមេរិក បង្ហាញពីទឹកចិត្តស្នេហាជាតិ ! (វីដេអូ)

សមរភូមិកំពុងក្តៅ តារាកំប្លែង យាយ យ៉យ បានប្រើប្រាស់សម្លេងរបស់ខ្លួនព្រមទាំងបានចូលរួមធ្វើបាតុកម្មជាមួយបងប្អូន ខ្មែរ ជាច្រើន នៅលើទឹកដី សហរដ្ឋអាមេរិក ដើម្បីបង្ហាញពីទឹកចិត្តស្នេហាជាតិ និងចង់ប្រាប់ដល់ថ្នាក់ដឹកនាំនៅ អាមេរិក ឱ្យបានដឹងថា ខ្មែរ ចង់បានសន្តិភាព ។  តាមរយៈវិដេអូខ្លឹដែលតារាកំប្លែង យាយ យ៉យ បានបង្ហាញនេះ គឺអ្នកស្រីកំពុងតែស្ថិតនៅក្នុងទឹកដី អាមេរិក ដែលបានចូលរួមធ្វើបាតុកម្មជាមួយបងប្អូន ខ្មែរ ជាច្រើនដើម្បីប្រាប់ដល់ថ្នាក់ដឹកនាំនៅ អាមេរិក ឱ្យបានដឹងថា ខ្មែរ […]

តារាកំប្លែងនាយ កុយ ចេញច្រៀងកាត់សក់ការជាមួយអ្នកនាង ខាត់ សុឃីម ក្រោយបាញ់គីមីជាថ្មី ! 

តារាកំប្លែងនាយ កុយ បានចេញច្រៀងកាត់សក់ការជាលើកដំបូងជាមួយអ្នកនាង ខាត់ សុឃីម បន្ទាប់ពីបានបាញ់គីមីជាច្រើនលើកនៅក្រៅប្រទេស ។  តារាកំប្លែងនាយ កុយ បានចេញទៅបាញ់គីមីនៅក្រៅប្រទេសជាច្រើនលើកមកហើយ ហើយពេលនេះស្ថានភាពជំងឺរបស់លោកក៏បានល្អប្រសើរឡើងវិញដែរ ជាក់ស្តែងនៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ២០២៥ នេះលោកបានធ្វើដំណើរទៅកាត់សក់ការជាមួយតារាចម្រៀងអ្នកនាង ខាត់ សុឃីម នៅ ស្គន់ ទៀតផង ។  មើលទៅទឹកមុខ និងស្ថានភាពរបស់តារាកំប្លែងនាយ […]

រៀបការគូស្នេហ៍ភេទដូចគ្នាបានប៉ុន្មានថ្ងៃ តារាកំប្លែង ឆើតឆាយ ក្តៅចិត្តរឿងថាខ្វះប្រុសការមែនទើបយកស្រីដូចគ្នា !

តារាកំប្លែងនាង ឆើតឆាយ ទើបតែរៀបការបានប៉ុន្មានថ្ងៃប៉ុណ្ណោះជាមួយគូស្នេហ៍ភេទដូចគ្នា តែអ្វីដែលធ្វើឱ្យនាងក្តៅចិត្តនោះគឺមានមតិរិះគន់ជាច្រើនថា នាងខ្វះប្រុសរៀបការមែនទើបយកស្រីដូចគ្នា ?  តារាកំប្លែង ឆើតឆាយ បានរៀបចំពិធីមង្គលការរបស់ខ្លួនយ៉ាងធំដុំនិងបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ កាលពីថ្ងៃទី២៦ ខែ មេសា​ឆ្នាំ២០២៥កន្លងមកនេះ ។ ឆើតឆាយ ពិតជារីករាយខ្លាំងណាស់នៅក្នុងថ្ងៃពិសេសរបស់ខ្លួន ។ បន្ទាប់ពីរៀបការបានប៉ុន្មានថ្ងៃ ស្រាប់តែមានមតិរិះគន់មួយចំនួនថា តារាកំប្លែង ឆើតឆាយ ខ្វះប្រុសរៀបការមែនទើបយកស្រីដូចគ្នាបែបនេះ ? គ្រាន់តែឃើញពាក្យសម្តីនេះបានធ្វើឱ្យ ឆើតឆាយ ក្តៅស្លឹកត្រចៀកមិនស្ទើរទេ […]

5
Promotion