ទួរគីនឹងធ្វើអន្តរាគមន៍ដោយផ្ទាល់ដើម្បីបញ្ឈប់ការប៉ុនប៉ងណាមួយដើម្បីបំបែកប្រទេសស៊ីរី ហើយនឹងការពារការប៉ុនប៉ងណាមួយរបស់ពួកសកម្មប្រយុទ្ធដើម្បីទទួលបានស្វ័យភាពបន្ទាប់ពីការប៉ះទង្គិចគ្នានៅភាគខាងត្បូងប្រទេសស៊ីរី។ នេះបើតាមរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយកាលពីថ្ងៃអង្គារ។ ការព្រមានរបស់រដ្ឋមន្ត្រីការបរទេសទួរគីប្រឆាំងនឹងការបែកបាក់នេះ ហាក់ដូចជាសំដៅលើអ៊ីស្រាអែល ខណៈដែលទួរគីចាត់ទុកថានេះជាគោលដៅចុងក្រោយរបស់អ៊ីស្រាអែលនៅក្នុងប្រទេសស៊ីរី។ ប្រទេសទួរគីបានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Damascus កាលពីសប្តាហ៍មុនថាជាការប៉ុនប៉ងបំផ្លិចបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់ស៊ីរីដើម្បីបង្កើតសន្តិភាព និងសន្តិសុខ ហើយមើលឃើញការប៉ះទង្គិចគ្នារវាងក្រុមយុទ្ធជន Druze និងកុលសម្ព័ន្ធ Bedouin ស៊ីរីនៅខេត្ត Sweida ភាគខាងត្បូង គឺជាផ្នែកមួយនៃគោលនយោបាយអ៊ីស្រាអែលនៃអស្ថិរភាពក្នុងតំបន់។ សមាជិកណាតូ តួកគីគាំទ្ររដ្ឋាភិបាលថ្មីរបស់ស៊ីរីហើយបានអំពាវនាវឲ្យមានបទឈប់បាញ់រវាងក្រុមយុទ្ធជន Bedouin […]
