ធ្លាប់តែឮត្រីខកំប៉ុង ឥឡូវយើងមានអន្ទង់ខកំប៉ុងដែលជាគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ផលិតផលអន្ទង់ខកំប៉ុងនេះផលិតដោយមន្ត្រីជំនាញនៃនាយកដ្ឋានបច្ចេកវិទ្យាកែច្នៃ និងគុណភាពនៃរដ្ឋបាលជលផល ប្រកបដោយគុណភាព សុវត្ថិភាពខ្ពស់ និងមានរស់ជាតិឆ្ងាញ់ពិសេស។ នេះបេីតាមការលេីកឡេីងពីលោក ឡាច ធា ដែលជាអ្នកផ្តួចផ្តើមផលិតត្រីខខ្មែរដំបូងគេនៅកម្ពុជា។ ក្រៅពីអន្ទង់ខកំប៉ុង ត្រីរៀលខ្មែរ ខកំប៉ុង ក៏បានចេញជារូបរាងផងដែរក្រោមការផ្ដួចផ្ដើម និងដឹកនាំដោយឯកឧត្តម រដ្ឋមន្ត្រី ឌិត ទីណា។ ខណៈដែលត្រីខកំប៉ុងភាគច្រើន […]
