ប្រតិភូថៃមកប្រជុំនៅច្រកអន្តរជាតិប៉ោយប៉ែត ពិភាក្សាត្រៀមរៀបចំកិច្ចប្រជុំពិសេសថ្នាក់យោធភូមិភាគកម្ពុជា-ថៃ

នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦នេះ កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិភាគទី៥ ភាគីកម្ពុជា និងកងទ័ពភូមិភាគទី១ ភាគីថៃ បានចាប់ផ្តើមកិច្ចប្រជុំរបស់ខ្លួនហើយ នាវេលាម៉ោង ១៤:០០នាទី នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទល់នឹងខេត្តស្រះកែវ ប្រទេសថៃ។  បើតាមអ្នកនាំពាក្យក្រសួងការពារជាតិ គណៈប្រតិភូក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ ប្រធានក្រុមលេខាធិការ (RBC) កម្ពុជា […]

ស៊ីម៉ាក់ ប្រេីប្រាស់បច្ចេកទេសប្រពន្ធ័មេដែកបោសសម្អាតគ្រាប់ផ្លោង និងគ្រាប់បែកចង្កោមសៀមក្នុងទឹកដីកម្ពុជា

អង្គភាព ស៊ីម៉ាក់ (CMAC) ប្រេីប្រាស់បច្ចេកទេសបោសសម្អាតការប្រេីប្រាស់ប្រពន្ធ័មេដែកស្រូប បំពាក់ជាមួយគ្រឿងចក្រ និងប្រពន្ធ័ការពារសុវត្ថិភាពអ្នកបេីកបរ សម្រាប់បង្កេីនសុវត្ថិភាពក្នុងកិច្ចប្រតិបតិ្តការបោសសម្អាតគ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌសង្គ្រាមដែលយោធាសៀមឈ្លានពាន កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។ តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃទី២៣មករានេះ លោក ហេង រតនា អគ្គនាយក ស៊ីម៉ាក់ បានបញ្ជាក់ថា ក្នុងគោលដៅបង្កេីនសុវត្ថិភាពក្នុងកិច្ចប្រតិបតិ្តការបោសសម្អាតគ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន អង្គភាពCMAC បានស្រាវជ្រាវអភិវឌ្ឍន៍និងប្រេីប្រាស់បច្ចេកទេសបោសសម្អាតដោយបូកបន្ថែមក្នុងការប្រេីប្រាស់ប្រពន្ធ័មេដែកស្រូប បំពាក់ជាមួយគ្រឿងចក្រ និងប្រពន្ធ័ការពារសុវត្ថិភាពអ្នកបេីកបរផងដែរ។ បើតាម CMAC បានរកឃើញថា […]

កម្ពុជា ជំរុញឱ្យសហគមន៍អន្តរជាតិជួយអន្តរាគមន៍យោធាថៃបញ្ឈប់ការរុះរើបំផ្លាញផ្ទះសម្បែង និងរារាំងប្រជាជនមិនឱ្យចូលលំនៅឋានរបស់ខ្លួន

កម្ពុជាបន្តខិតខំជំរុញឱ្យសហគមន៍អន្តរជាតិផ្ដល់ការគាំទ្រ និងជួយអន្តរាគមន៍ដើម្បីឱ្យប្រជាជនភៀសសឹកកម្ពុជាទាំងអស់បានវិលត្រឡប់ទៅលំនៅឋានវិញ។ កម្ពុជាជំរុញឱ្យភាគីថៃបញ្ឈប់សកម្មភាពកងទ័ពថៃ ដូចជា ការរុះរើបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រារាំងប្រជាជនខ្មែរមិនឱ្យត្រឡប់ចូលលំនៅឋានរបស់ខ្លួន។ នៅក្នុងពេលធ្វើបច្ចុប្បន្នភាពស្តីពីសភាពការណ៍ព្រំដែនកម្ពុជា-ថៃ កាលព្រឹកថ្ងៃទី១៤ ខែមករា លោក ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានបេសកកម្មការទូតកម្ពុជានៅទូទាំងពិភពលោកបន្តខិតខំជំរុញឱ្យសហគមន៍អន្តរជាតិផ្ដល់ការគាំទ្រ និងជួយអន្តរាគមន៍ដើម្បីឱ្យប្រជាជនភៀសសឹកកម្ពុជាទាំងអស់បានវិលត្រឡប់ទៅលំនៅឋាន និងបន្តជីវភាពរស់នៅប្រចាំថ្ងៃរបស់គេឡើងវិញដោយសុវត្ថិភាព សេចក្ដីថ្លៃថ្នូរ និងគ្មានការរារាំង។ លោកបន្តថា កម្ពុជាក៏បានជំរុញឱ្យភាគីថៃបញ្ឈប់សកម្មភាពកងទ័ពថៃ […]

ឯកឧត្តម កែវ រ៉េមី៖ ភាគរយទាបណាស់នឹងមិនមានសង្រ្គាមកម្ពុជា-ថៃ លើកទី៣ បើទោះអនុទីន ចាញ់ឆ្នោត

ឆ្លើយតបជាមួយនឹងមតិដែលបានលើកក្នុងការព្រួយបារម្ភថា បើលោក អានុទីន ចាន់វីរៈគុល នាយករដ្ឋមន្រ្តីចាំផ្ទះថៃបច្ចុប្បន្នចាញ់ឆ្នោតនឹងមានសង្រ្គាមជាលើកទី៣ ជាមួយកម្ពុជា ឯកឧត្តម កែវ រ៉េមី បានគូសបញ្ជាក់ថា ភាគរយទាបណាស់នឹងមិនមានសង្រ្គាមទេ នឹងថាសម្រាប់ការធានាស្ថេរភាព និងសន្តិភាពយូរអង្វែងរវាងបញ្ហាព្រំដែនកម្ពុជា -ថៃ ក្នុងពេលអនាគត គឺត្រូវពឹងលើប្រជាជនថៃបោះឆ្នោតឲ្យ។ តាមរយៈបណ្តាញសង្គមនៅយប់ថ្ងៃទី៨ ខែមករាម្សិលមិញ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបង្ហាញទស្សន:ចំពោះជោគវាសនាលោក អនុទីន […]

ការប្រើប្រាស់គ្រាប់បែកចង្កោមមិនមែនគ្រាន់តែជាការវាយប្រហារនៅថ្ងៃនេះទេ គឺទៅលើអនាគតប្រទេសកម្ពុជា

នេះគឺជាគ្រាប់បែកចង្កោម M46 ដែលយោធាថៃប្រើប្រាស់មកលើកម្ពុជា ក្នុងសកម្មភាពឈ្លានពានប្រដាប់របស់ខ្លួនមកលើអធិបតេយ្យនិងបូរណភាពដែនដីកម្ពុជា។ វាមិនមែនគ្រាន់តែជាអាវុធនោះទេ ប៉ុន្តែវាជាអន្ទាក់សម្រាប់ជនស៊ីវិល។ គ្រាប់ប្រភេទនេះងាយនឹងផ្ទុះ។ ការប៉ះស្រាលៗ រំញ័រតិចតួច ការចង់ដឹង កាេចង់ឃើញរបស់កុមារ ឧបករណ៍របស់កសិករនៅក្នុងដី មួយណាក៏អាចបង្កឱ្យមានគ្រោះថ្នាក់ដល់ជីវិតផងដែរ។ នេះជាការគូសបញ្ជាក់របស់អាជ្ញាធរមីនកម្ពុជា។ លោក ហេង រតនា អគ្គនាយក CMAC បានឲ្យដឹងថា នៅថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ពួកទាហានថៃបន្តបាញ់គ្រាប់បែកចង្កោមប្រភេទ M46 […]

នាយករដ្ឋមន្ត្រីទីងមោងថៃ មិនខ្វល់ខ្វាយជាមួយនឹងពាក្យសម្តីរបស់លោក Trump ឡើយ

ពេលនេះ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃដែលល្មោភសង្រ្គាមប្រកែកមិនទទួលស្គាល់ការលើកឡើងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលថាថៃជាអ្នកបើកការវាយប្រហារលើប្រទេសកម្ពុជាមុន។ លោក Anutin Charnvirakul អះអាងថា ថៃគឺជាអ្នករងគ្រោះដោយការឈ្លានពាន និងការវាយប្រហារមុនប៉ុណ្ណោះ ហើយអ្វីដែលកងទ័ពថៃបានធ្វើ គឺជាការឆ្លើយតបដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។ តាមរយៈការចុះផ្សាយរបស់កាសែតថៃ The Standard នៅថ្ងៃទី២៣ ធ្នូនេះ ដែលក្រុមអ្នកសារព័ត៌មានសួរថា តើលោក (Anutin Charnvirakul) មានកង្វល់ទេនៅពេលដែលលោកប្រធានាធិបតី Donald Trump […]

រដ្ឋមន្រ្តីការពារជាតិថៃ៖ គ្មានប្រទេសណាមួយគាំទ្រថៃទេ ប៉ុន្តែពួកគេកំពុងគាំទ្រខាងកម្ពុជា

ឧត្តមសេនីយ៍ ណាត់ថាផុន ណាកផានិច រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងកាលពីព្រឹកថ្ងៃទី២៣ ខែធ្នូនេះមុនចូលប្រជុំគណៈរដ្ឋមន្ត្រីថៃដោយលោកមើលឃើញថា មកដល់ពេលនេះ គ្មានប្រទេសណាមួយឈរជាមួយថៃពិតប្រាកដនោះទេ។ គ្រប់គ្នានិយាយដូចជានៅកណ្តាល ប៉ុន្តែពួកគេហាក់ដូចជាកំពុងគាំទ្រនៅខាងកម្ពុជា។  លោកថ្លែងថា៖ «ខ្ញុំសូមបញ្ជាក់ថា ក្នុងឋានៈខ្ញុំជាអ្នកទទួលខុសត្រូវចំពោះគោលនយោបាយនេះ គឺយើងការពារខ្លួន អនុលោមតាមធម្មនុញ្ញអង្គការសហប្រជាជាតិមាត្រា ៥១ ដោយធ្វើសកម្មភាពយោងតាមភាពចាំបាច់ និងសមាមាត្រ»។ លោកថា ឈរនៅទីនេះ លោកសូមធានាចំពោះប្រជាពលរដ្ឋថៃទាំងអស់គ្នាថា អាចសប្បាយចិត្តបាន ព្រោះយើងអនុវត្តតាមច្បាប់អន្តរជាតិ បើទោះជាគ្មានប្រទេសណាមួយនៅខាងយើងក៏ដោយ។  លោកបានសង្កត់ធ្ងន់ថា […]

ព្រឹកថ្ងៃចន្ទនេះ យោធាថៃផ្លោង ១០គ្រាប់ចូលលំនៅដ្ឋានប្រជាជននៅស្រុកភ្នំព្រឹក និងស្រុកសំពៅលូន

យោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅក្នុងភូមិសាស្រ្ត ស្រុកភ្នំព្រឹក និងស្រុកសំពៅលូន ខេត្តបាត់ដំបង នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ ក្រសួងការពារជាតិ បានឲ្យដឹងថា ពីម៉ោង ៦:២៥ ដល់ ៩:៣០នាទី យោធាថៃផ្លោងកាំភ្លើងធំ ៥គ្រាប់ចូលភូមិសាស្ត្រ ឃុំភ្នំព្រឹក និង ២គ្រាប់ចូលភូមិសាស្ត្រ ភូមិអូរចោត ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។ តាមព័ត៌មានបឋមពីអាជ្ញារធរមូលដ្ឋានការវាយប្រហារនេះបានធ្វើឱ្យជនស៊ីវិល១រូបរងរបួស។ […]

ដើម្បីរក្សាអំណាច អនុទិន ប្រើយន្តហោះ F-16 ទម្លាក់គ្រាប់ ២៣លើកលេីប្រទេសកម្ពុជា

លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា បានធ្វើការកត់ត្រានូវទង្វើរបង្កើតសង្រ្គាមវាយប្រហារទាំងកំរោលរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា តាមផ្លូវអាកាសប្រហែល ២៣ លើកដោយវាយបំផ្លាញទាំងគោលដៅយោធា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រួមទាំងសាលាបឋមសិក្សា វត្តអារាម និងស្ពាន គិតត្រឹមម៉ោង ១២:០០ អធ្រាត្រ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥។ លោកថា កម្រិតខ្លាំងក្លានៃការវាយប្រហារតាមអាកាសបានកើនឡើង ដោយមាន ៥ លើកនៅថ្ងៃទី១៨ ខែធ្នូ និង […]

សហរដ្ឋអាមេរិក សម្តែងការព្រួយបារម្ភចំពោះការប្រយុទ្ធជាបន្ត ដែលបង្កគ្រោះថា្នក់ និងការបាត់បង់ជីវិតនៅតាមកន្លែងជាច្រើនតាមបណ្តោយព្រំដែនប្រទេសកម្ពុជា–ថៃ

លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក មានការព្រួយបារម្ភចំពោះការប្រយុទ្ធជាបន្ត ដែលបង្កគ្រោះថា្នក់ និងការបាត់បង់ជីវិតនៅតាមកន្លែងជាច្រើនតាមបណ្តោយព្រំដែនប្រទេសកម្ពុជា–ថៃ។ នេះបើយោងតាមប្រភពព័ត៌មានពីស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជានាព្រឹកថ្ងៃ១០ ខែធ្នូ ឆ្នាំ២០២៥នេះ។ ប្រភពដដែល បានបន្តថា សហរដ្ឋអាមេរិក ទទូចជាខ្លាំង ឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាពនេះ និងការការពារជនស៊ីវិល ព្រមទាំងស្នើភាគីទាំងពីរ ឱ្យវិលត្រឡប់ទៅគោរពវិធានក្នុងការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡំពួរ ថ្ងៃទី ២៦ ខែតុលា ដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា […]

5
Promotion