ទណ្ឌិតចំនួន ៣៩០នាក់ ត្រូវបាន​​បន្ធូរបន្ថយ​ទោស និងលើក​លែងទោស ក្នុង​ឱ​កាស​ពិធីបុណ្យឯ​ករាជ្យ​ជាតិ និងព្រះរា​ជពិធីបុណ្យអុំទូក

ទណ្ឌិតចំនួន ៣៩០នាក់ ក្នុងនោះស្រី ៣៥ នាក់ ត្រូវបានពិនិត្យ និងវាយតម្លៃឃើញថា មានលក្ខណសម្បត្តិ និងលក្ខខណ្ឌគ្រប់គ្រាន់ ដែលអាចទទួលបានការបន្ធូរបន្ថយទោស និងការលើកលែងទោស ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤។   កិច្ចប្រជុំគណៈកម្មការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតដែលស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស បានប្រព្រឹត្តទៅ កាលពីថ្ងៃទី៥ ខែវិច្ឆិកា […]

កម្ពុជា អនុវត្តគោលការណ៍មនុស្សធម៌ ចំពោះទណ្ឌិតដែលមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ចាស់ជរា ពិការភាព និងវិបល្លាសស្មារតី

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌។ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានចុះបំពេញបេសកកម្មនៅពន្ធនាគាររាជធានីភ្នំពេញ ពិនិត្យមើលស្ថានភាពជាក់ស្ដែងរបស់ទណ្ឌិត ដែលមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ចាស់ជរាទ្រុឌទ្រោមខ្លាំង ពិការភាពវង្វេងវង្វាន់ និងវិបល្លាសស្មារតី ដើម្បីអនុវត្តតាមគោលការណ៍មនុស្សធម៌ស្របតាមនីតិវិធីជាធរមាន នៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមព្រះរាជក្រឹត្យ​ដែលមាន​៦ជំពូក​និង១៩ មាត្រាឡាយព្រះហស្តលេខាដោយព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី១២ ខែមករា​ឆ្នាំ២០២១ ពិធីបុណ្យ​ដែលអាចស្នើសុំការបន្ធូរបន្ថយទោស​និងលើកលែងទោស​ចំពោះទណ្ឌិតត្រូវបានកំណត់​៥ដង​ក្នុង ​១​ឆ្នាំ។ ពិធីបុណ្យ​ទាំងនោះ​មានដូចជា […]

ទណ្ឌិតជិត ៤០០នាក់ ស្ថិតក្នុងបញ្ជីវាយតម្លៃស្នើសុំបន្ធូរបន្ថយ និងលើកលែងទោស ក្នុងទិវាជ័យជម្នះ ៧មករា

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងសម្រេចលើបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ក្នុងឱកាសទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍សម្រាប់ឆ្នាំ២០២៤។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន និងសមាជិកនៃគណៈកម្មការថ្នាក់ជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការពាក់ព័ន្ធមួយចំនួនផ្សេងទៀត។ […]

ទណ្ឌិតជាង ៥០០នាក់ ត្រូវបានជ្រើសរើសសម្រាប់ការស្នើសុំបន្ធូរបន្ថយទោស ក្នុងឆ្នាំនេះ

ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឲ្យដឹងថា ឆ្លងតាមកិច្ចប្រជុំរយៈពេល២ថ្ងៃ របស់គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដែលដឹកនាំផ្ទាល់ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបញ្ចប់ការពិនិត្យទាំងស្រុងលើបញ្ជីទណ្ឌិតដែលបានស្នើសុំសរុបចំនួន៩០២នាក់។ ជាលទ្ធផលទណ្ឌិតប្រមាណ៦០% លើចំនួនទណ្ឌិតស្នើសុំសរុប ៩០២នាក់ ត្រូវបានគណៈកម្មការជាតិបានពិនិត្យ និងជ្រើសរើសសម្រាប់ការស្នើសុំបន្ធូរបន្ថយទោស ដើម្បីគោរពជូនសម្តេចធិបតី ពិនិត្យ និងទូលថ្វាយព្រះមហាក្សត្រ ស្នើសុំព្រះរាជទានផ្តល់ការអនុគ្រោះទោសដល់ទណ្ឌិតនៅក្នុងឱកាសនៃពិធីបុណ្យឯករាជ្យជាតិ ៩ ខែវិច្ឆិកា […]

ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​លើកលែង​ទោស​ឲ្យទណ្ឌិត​ជា​អតីត​សកម្មជន​ក្រុម​ប្រឆាំង ៩រូប ក្រោយ​មានសំណើ​ពី​សម្តេចតេជោ ហ៊ុន សែន

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យទណ្ឌិត ៩រូប ជាអតីតសកម្មជនក្រុមប្រឆាំង ក្រោយពីមានសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

5
Promotion