ក្រុមយុវជនសង្គមស៊ីវិលនៅកម្ពុជា សោកស្តាយចំពោះអ្នកនយោបាយភៀសខ្លួនទណ្ឌិតខុសច្បាប់ក្រៅប្រទេសចាស់វស្សារ បែរជាយករូបភាពយុវជន និងបង្វក់ឲ្យយុវជនធ្វើសកម្មភាពមិនហុចផលជូនសង្គមជាតិ ហើយថែមទាំងនៅពីក្រោយយុវជន ដើម្បីចាក់គ្រឹះឆ្កៀលដើម្បីតែកេង ចំណេញនយោបាយជ្រុលនិយមខ្មៅកខ្វក់របស់ខ្លួនទៅវិញ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ ក្រុមយុវជនសង្គមស៊ីវិល នៃបណ្តុំអង្គការសមាគមសង្គមស៊ីវិល បានសម្តែងការសោកស្តាយបំផុតចំពោះសកម្មភាពយុវជនមួយក្រុមបានប្រើលេសស្រឡាញ់បរិស្ថាន ការពារបរិស្ថាន ហើយតែងតែផ្សព្វផ្សាយវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជាក្នុងន័យមិនល្អ ដោយមិនបានសិក្សាពីស្ថាប័នពាក់ព័ន្ធ ពិសេសស្ថាប័នក្រសួងបរិស្ថាន។ ក្រុមយុវជនសង្គមស៊ីវិល ចាត់ទុកការចុះផ្សាយព័ត៌មានរបស់ពួកគេកន្លងមក គ្រាន់តែជាសេណារីយ៉ូរបស់ជនបរទេសអ្នកនៅពីក្រោយតែប៉ុណ្ណោះ គឺមិនបានឆ្លុះបញ្ចាំងពីតថភាពពិតនៅកម្ពុជាឡើយ។ ចលនាមួយក្ដាប់តូចនេះ បែរជាបង្ហាញតែព័ត៌មានមិនច្បាស់លាស់មួយជ្រុងទៅឱ្យមហាជនយល់ច្រឡំទៅវិញ ជាពិសេសពួកគេបានបង្កើតនូវព្រឹត្តិការណ៍ ធ្វើសកម្មភាពជាច្រើន […]
Tag: ទណ្ឌិត សម រង្ស៉ី
បក្សនយោបាយចំនួនបី អាចប្រឈមនឹងការផ្អាកសកម្មភាព ឬរំលាយចោល បើឃុបឃិតជាមួយទណ្ឌិត សម រង្ស៊ី
ក្រសួងមហាផ្ទៃព្រមានចំពោះគណបក្សនយោបាយមួយចំនួន ដែលពាក់ព័ន្ធនឹងទណ្ឌិត សម រង្ស៊ី ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលជាការបំពានច្បាប់ស្តីពីគណបក្សនយោបាយ។ព្រមានទុកជាមុននេះធ្វើឡើងបន្ទាប់ពី ទណ្ឌិត សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានចេញសេចក្តីអំពាវនាវដល់គណបក្សនយោបាយចំនួន ៣ ឱ្យអនុវត្តសកម្មភាពផ្សេងៗ និងធ្វើការបង្គាប់បញ្ជាផ្ទុយពីស្មារតីនៃច្បាប់ ដើម្បីបម្រើដល់ផលប្រយោជន៍ និងមហិច្ឆតានយោបាយស្មោកគ្រោករបស់ខ្លួន ហើយគណបក្សកម្លាំងជាតិ ដែលជាគណបក្សទើបបង្កើតថ្មី បានចែករំលែកបន្តនូវសេចក្តីអំពាវនាវនេះ។ ស្ថិតក្នុងបរិបទនេះ ក្រសួងមហាផ្ទៃព្រមានទុកជាមុនចំពោះគណបក្សនយោបាយដែលបានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ […]
គណបក្សមហាសាមគ្គីជាតិខ្មែរ ថ្កោលទោសដាច់អហង្ការចំពោះទណ្ឌិត សម រង្ស៉ី ដែលផ្សាយបំភ្លៃនិងញុះញង់ថា ការរៀបចំបុណ្យអុំទូក ជារូបភាពក្លែងក្លាយ
គណបក្សមហាសាមគ្គីជាតិខ្មែរ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះ ទណ្ឌិត សម រង្ស៉ី ដែលបានផ្សព្វផ្សាយបំភ្លៃ និងញុះញង់ដោយភ្ជាប់ទៅនឹងរូបភាពបុណ្យអុំទូក តាមបណ្តាញសង្គម កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ថាជាការរៀបចំផលិតរូបថតក្លែងក្លាយ
គ.ជ.ប បង្គាប់ឲ្យទណ្ឌិត សម រង្ស៊ី និងបក្ខពួក ៣៦នាក់ទៀត បង់ប្រាក់ពិន័យសរុប ៣៨០លានរៀល
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានចេញលិខិតបង្គាប់ឱ្យបង់ប្រាក់ពិន័យដាច់ដោយឡែកពីគ្នា ចំនួន ៣៧ច្បាប់ ទៅកាន់បុគ្គលចំនួន ៣៧នាក់។ ក្នុងនោះ ទណ្ឌិត សម រង្ស៊ី ត្រូវបានគ.ជ.ប បង្គាប់ឱ្យបង់ប្រាក់ពិន័យចំនួន ២០លានរៀល។ រីឯបុគ្គល ៣៦នាក់ទៀត គឺត្រូវបង់ប្រាក់ពិន័យម្នាក់ៗ ១០លានរៀល សរុបជាទឹកប្រាក់ ៣៨០លានរៀល។ ក្នុងលិខិតបង្គាប់របស់ គ.ជ.ប ផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា បានទុកពេល ៣០ថ្ងៃយ៉ាងយូរ […]
សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ជនក្បត់ជាតិ ៣ជំនាន់ ទណ្ឌិត សម រង្ស៉ី ដោយគ្រាប់ BM 21
សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ជនក្បត់ជាតិ ៣ជំនាន់ ទណ្ឌិត សម រង្ស៉ី ដែលមាន បំណងយកទឹកដីប្រទេសថៃ ឈាន ជើងចូលមកប្រទេសកម្ពុជា ដោយគ្រាប់ BM 21។
មេប៉ូលីសម៉ាឡេស៊ី បណ្តេញទណ្ឌិត សម រង្ស៉ី និងបក្សពួក ចេញពីប្រទេសម៉ាឡេស៊ី ទាំងភាពអាម៉ាស់
នាយករដ្ឋមន្រ្តីប្រទេសម៉ាឡេស៊ី លោក អានវ៉ា អ៉ីប្រាហ៉ីម បានបញ្ជាដល់មេប៉ូលីសម៉ាឡេស៊ី ឱ្យបណ្តេញ ទណ្ឌិត សម រង្ស៉ី និងបក្សពួក ចេញឱ្យផុតពីប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង៩ព្រឹក (ម៉ោងនៅប្រទេសម៉ាឡេស៊ី) ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។

