ឯកឧត្តម​ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និងឧតុនិយម​នៅថ្ងៃចុងសប្តាហ៍នេះ អមដំណើរដោយឯកឧត្តម​ជាថ្នាក់ដឹកនាំមន្ត្រីជំនាញក្រសួង​ អាជ្ញាធរទន្លេសាប គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា​ និង​មន្ទីរធនធានទឹក និង​ឧតុនិយមខេត្តកណ្តាល​ រួមជាមួយ​ឯកឧត្តម​ គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល​ និង​អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់​ បានចុះពិនិត្យវឌ្ឍនភាព​គម្រោង​ការពារច្រាំង​ទន្លេបាសាក់​ប្រវែង​ ១២០០ម៉ែត្រ​ក្នុងភូមិសាស្ត្រ​សង្កាត់ព្រែកជ្រៃ​ ក្រុង​សំពៅពូន​ ខេត្តកណ្តាល។​ សូមជម្រាបថា​ ការប្រែប្រួលនៃចរន្តទឹក និង​ជម្រាបទឹកពីក្រោម​ដីបានបណ្តាលឱ្យ​មាន​​ការបាក់ស្រុត​ច្រាំងទន្លេជាបន្តបន្ទាប់។​ នៅអំឡុងខែសីហា ឆ្នាំ​២០១៩​ ច្រាំងទន្លេបាសាក់​នៅបរិវេណបង្គោលព្រំដែន​លេខ​២៤៥/៤(១)​​​​ត្រូវបានចរន្តទឹកហូរច្រោះបណ្តាលឱ្យបាក់ស្រុតខ្លាំង​។​ ក្នុងគោលបំណង​ […]