ជននិយាយអាក្រក់ពីកម្ពុជា លោក ទាវ វណ្ណុល ត្រៀមចូលបំភ្លឺនៅសវនការ

ក្រោយពីបានចំណាយពេលនៅក្រៅប្រទេសជិត ២ខែ ដើម្បីពិនិត្យសុខភាព លោក ទាវ វណ្ណុល មេដឹកនាំគណបក្សភ្លើងទៀន ត្រៀមចូលទៅបំភ្លឺនៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​ជុំវិញការនិយាយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរដ្ឋាភិបាលកម្ពុជា។ ដំបូងឡើយ លោក​ទាវ ​វណ្ណុល ត្រូវបានតុលាការកោះហៅឲ្យចូលបំភ្លឺ​នៅថ្ងៃទី១០ ខែមេសា តែមេធាវី​របស់លោក​បានសុំពន្យារចូលបំភ្លឺនៅថ្ងៃទី២៥ ខែមេសាវិញ បន្ទាប់ពីមេដឹកនាំគណបក្សប្រឆាំងរូបនេះបាន​វិលមកពីពិនិត្យសុខភាពនៅសហរដ្ឋអាមេរិក។ ពាក្យបណ្តឹងរបស់រដ្ឋាភិបាលមកលើលោក​ទាវ វណ្ណុល បន្ទាប់ពីលោកបានប្រាប់លោក ​Akira Koike អគ្គលេខាធិការបក្សកុម្មុយនីស្តជប៉ុន និងជាសមាជិកសភាពីការ​ដែលរដ្ឋាភិបាលកម្ពុជា​បានដំឡើងកាំម៉ារ៉ាឃ្លាំមើលនៅខាងមុខផ្ទះរបស់លោកក្នុងក្រុងភ្នំពេញ។ យោងលើការផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei […]

សមាជិកបក្សភ្លើងទៀន ៤០០នាក់ចេញមុខតវ៉ាទាមទាទម្លាក់លោក ទាវ វណ្ណុល​ និងលោក លី សុធារ៉ាយុត្តិ ពីបក្សភ្លើងទៀន

សមាជិក សមាជិកា និងក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោត ព្រមទាំងថ្នាក់ដឹកនាំគណបក្សភ្លើងទៀន សរុបប្រមាណជាង៤០០នាក់ នាំគ្នាតវានៅស្នាក់ការកណ្តាលគណបក្ស ដើម្បីទាមទាទម្លាក់លោក ទាវ វណ្ណុល​ និងលោក លី សុធារ៉ាយុត្តិ ពីបក្សភ្លើងទៀន នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣