វិបត្តិទឹកជំនន់នៅថៃ មហាជន និងបក្សប្រឆាំងរិះគន់រដ្ឋាភិបាលមានភាពយឺតយ៉ាវជួយសង្រ្គោះ

វិបត្តិទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ បានក្លាយជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរបំផុត ដែលតំបន់នេះជួបប្រទះ។ សាធារណៈជនបានរិះគន់រដ្ឋាភិបាលរបស់លោក អនុទីន ចាន់វីរៈគុល មានភាពយឺតយ៉ាវក្នុងការឆ្លើយតបជួយសង្រ្គោះ។ តំណាងមកពីគណបក្សភឿថៃ ដែលចុះទៅជួបជនភៀសខ្លួនមកទីទួលសុវត្ថិនៅសាលា Hatyairatprachasan បានសម្តែងការខកចិត្តចំពោះការឆ្លើយតបយឺត និងមិនគ្រប់គ្រាន់របស់រដ្ឋាភិបាលលោក អនុទីន ចំពោះវិបត្តិទឹកជំនន់ ដោយបានលើកឡើងថា ប្រជាជនជាច្រើនត្រូវបានទុកចោល។ នេះបើតាមកាសែត Thai Enquirer ចេញផ្សាយនៅថ្ងៃពុធ ទី២៦ ខែវិច្ឆិកា។ គ្រួសារមួយបានរៀបរាប់ថា បានយកទូកផ្ទាល់ខ្លួនពីរ៉ាណង ទៅជួយសង្គ្រោះសាច់ញាតិដែលជាប់នៅក្នុងផ្ទះ […]

អ្នកជំនាញ៖ ថៃខាតលុយ ៤៦លានដុល្លារក្នុងមួយថ្ងៃដោយសារទឹកជំនន់ធ្ងន់ធ្ងរនៅភាគខាងត្បូង

យោងតាមការចុះផ្សាយរបស់កាសែតថៃ The Nation វិបត្តិទឹកជំនន់នៅប្រទេសថៃបានជន់លិចនៅក្នុងខេត្តចំនួន១០ ដែលស្ថិតនៅភាគខាងត្បូង ដោយមានប្រជាជនចំនួន ១.៩លាននាក់រងផលប៉ះពាល់។ ចំណែកផ្នែកពាណិជ្ជកម្ម និងទេសចរណ៍ ក៏ត្រូវបានរាយការណ៍ថាមានទំហំខាតបង់ចន្លោះពី ៣០ ទៅ ៤៦លានដុល្លារក្នុងមួយថ្ងៃ។ ប្រធានមជ្ឈមណ្ឌលព្យាករសេដ្ឋកិច្ច និងធុរកិច្ចនៅសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ លោក Thanavath Phonvichai បាននិយាយថា ការខាតបង់នៅក្នុងខេត្តទាំង ១០នៅភាគខាងត្បូងប្រទេស ត្រូវបានប៉ាន់ប្រមាណថាមានទំហំរហូតដល់ពី ៣០ ទៅ ៤៦លានដុល្លារក្នុងមួយថ្ងៃ […]

ព្រះមហាក្សត្រថៃ ​បង្ហាញ​ព្រះទ័យ​ព្រួយ​បារម្ភ​ជនរងគ្រោះ​ដោយសារ​ទឹកជំនន់​ធ្ងន់ធ្ងរនៅភាគត្បូង

ព្រះមហាក្សត្រថៃ ព្រះបាទ វេជ្ជារ៉ាឡុងកន ទ្រង់មានព្រះរាជហឫទ័យព្រួយបារម្មណ៍យ៉ាងខ្លាំងចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់យ៉ាងធ្ងន់ធ្ងរនៅភាគខាងត្បូង និងបានចេញព្រះរាជបញ្ជាដល់រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការកៀរគរកម្លាំងពីកងទ័ពជើងទឹក កងទ័ពជើងអាកាស ក្រសួងមហាផ្ទៃ និងគ្រប់ភាគីពាក់ព័ន្ធក្នុងការជួយដល់ប្រជាជន។  កាសែតថៃ Khaosod English បានចេញផ្សាយដោយព្រះមហាក្សត្រថៃ ទ្រង់បានសង្កត់ធ្ងន់ជាពិសេសអំពីតម្រូវការសម្រាប់ទូកដើម្បីជួយសង្រ្គោះប្រជាជនពីតំបន់គ្រោះថ្នាក់ និងជម្លៀសពួកគេទៅកាន់តំបន់សុវត្ថិភាពឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ក៏ដូចជាការផ្តល់ការផ្គត់ផ្គង់ចាំបាច់ រួមមានអាហារ និងទឹកស្អាតជាដើម។ អគ្គសេនាធិការកងទ័ពថៃ នៅថ្ងៃអង្គារនៅនេះ បានបញ្ជាឱ្យគ្រប់អង្គភាពកងទ័ព ចល័តសម្ភារៈ និងបុគ្គលិកជាបន្ទាន់ ដើម្បីជួយដោះស្រាយវិបត្តិទឹកជំនន់នៅទីក្រុង […]

សូមប្រុងប្រយ័ត្ន! ទឹកជំនន់នៅវៀតណាម បណ្តាឲ្យមនុស្សស្លាប់កើនដល់ ៤១នាក់ហើយ

នោក្នុងរបាយការណ៍ថ្មីចុងក្រោយ រដ្ឋាភិបាលវៀតណាមបាននិយាយថា ចំនួនមនុស្សស្លាប់អំឡុងការវាយប្រហារនៃភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ និងបំណាក់ដីនៅភាគកណ្តាលប្រទេស គិតចាប់តាំងពីចុងសប្តាហ៍មុនមក បានបន្តកើនដល់ ៤១នាក់ហើយ ខណៈក្រុងនិងភូមិជាច្រើនរងការជន់លិច។  ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី២១ ខែវិច្ឆិកានេះបានចេញផ្សាយឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ កម្រិតភ្លៀងធ្លាក់បានកើនលើស ១៥០០មីលីម៉ែត្រ នៅផ្នែកមួយចំនួននៃភាគកណ្តាលវៀតណាម។ ក្រៅពីផ្តាច់ជីវិតមនុស្ស ទឹកជំនន់និងគ្រោះបំណាក់ដី បានបណ្តាលឱ្យមនុស្ស៥នាក់បាត់ខ្លួន ជន់លិចផ្ទះសម្បែងជាង ៥២ ០០០ខ្នង រួមជាមួយផ្ទៃដីដំណាំជាង១៥ […]

ចំនួនអ្នកស្លាប់នៅវៀតណាមកើនឡើងដល់ ១៣នាក់ និង ១១នាក់ផ្សេងទៀតបាត់ខ្លួនដោយសារទឹកជំនន់

រដ្ឋាភិបាលវៀតណាម បាននិយាយនៅថ្ងៃសុក្រនេះថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏ខ្លាំងនៅភាគកណ្តាលប្រទេសបានកើនឡើងដល់ ១៣នាក់ បង្កឡើងដោយកម្រិតទឹកភ្លៀងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈអតីតរាជធានី Hue និង Hoi An បានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុត។ នេះបើតាមសារព័ត៌មាន Reuters ចេញផ្សាយ។ វៀតណាម​ងាយ​នឹង​មាន​ខ្យល់ព្យុះ​បោកបក់​ជា​ញឹក​ញាប់ និង​ទឹក​ជំនន់​ ជាពិសេស​ក្នុង​រដូវ​ខ្យល់​ព្យុះ​ចាប់​ពី​ខែ​មិថុនា ដល់​ខែ​តុលា។ បើតាមអាជ្ញាធរក្នុងតំបន់ អ្នកទេសចរភាគច្រើនបានលុបចោលការកក់សណ្ឋាគារសម្រាប់ការស្នាក់នៅទីក្រុង Hoi An ដែលកាលពីឆ្នាំមុនទទួលបានភ្ញៀវទេសចរជាង ៤.៤ លាននាក់ […]

មនុស្សស្លាប់ដោយសារទឹកជំនន់នៅថៃកើនដល់ ២២នាក់ហើយ

កាលពីថ្ងៃអង្គារទី៧ ខែតុលា អាជ្ញាធរថៃបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ នៅប្រទេសថៃបានកើនឡើងដល់ ២២នាក់ ខណៈក្រុមសង្រ្គោះកំពុងផ្តល់ជំនួយដល់ប្រជាជនប្រមាណ ៣៧ម៉ឺននាក់ ដែលរងផលប៉ះពាល់ដោយសារភ្លៀងធ្លាក់ខ្លាំង និងការកើនឡើងទឹកទន្លេ។  បើតាមការចុះផ្សាយរបស់កាសែតថៃ Bangkok Post ដោយដករបាយការណ៍របស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បានឲ្យដឹងថា មនុស្សជាង ៣៦ម៉ឺន៩ពាន់នាក់ ក្នុង ១៩ខេត្តដោយមិនរាប់បញ្ចូលទីក្រុងបាងកក បានរងផលប៉ះពាល់ពីគ្រោះធម្មជាតិនេះ។ នៅក្នុងនោះ ខេត្ត Uttaradit និងខេត្ត […]

វៀតណាមបន្តទទួលឥទ្ធិពលព្យុះ Matmo បណ្តាឱ្យមានទឹកជំនន់ក្នុងទីក្រុងហាណូយ

នៅថ្ងៃអង្គារ ទី៧ ខែតុលា វៀតណាមបន្តទទួលឥទ្ធិពលព្យុះ Matmo បានបង្កជាភ្លៀងធ្លាក់ខ្លាំងបណ្តាឱ្យមានទឹកជំនន់តាមផ្នែកខ្លះនៃទីក្រុងហាណូយ ដែលជាការជន់លិចថ្មីទៀត បន្ទាប់ពីជំនន់ទឹកភ្លៀងកើតឡើងជាបន្តបន្ទាប់ក្នុងរយៈពេលមួយខែ ខណៈដែលមានព្យុះបោកបក់ពាសពេញតំបន់ភាគខាងជើង។  ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ភ្លៀងខ្លាំងបានជន់លិចផ្លូវសំខាន់ៗ ធ្វើឱ្យម៉ូតូ និងរថយន្តជាប់គាំង បង្ខំឱ្យពលរដ្ឋធ្វើដំណើរឆ្លងកាត់ទឹកជម្រៅត្រឹមកំភួនជើង។ ជាមួយគ្នានេះខណ្ឌនានាខាងក្នុងទីក្រុងហាណូយ ក៏រងផលប៉ះពាល់ជាងគេ ដោយប្រព័ន្ធបង្ហូរទឹកពិបាកទប់ទល់នឹងបរិមាណទឹកភ្លៀង។ ចំណែក សាលារៀនមួយចំនួនត្រូវបានបិទជាបណ្តោះអាសន្ន ឬប្តូរទៅរៀនតាមអនឡាញ រីឯជើងហោះហើរចេញ-ចូលជាច្រើននៅអាកាសយានដ្ឋានអន្តរជាតិ Noi Bai […]

ថៃ បន្តប្រកាសពីហានិភ័យរបស់ព្យុះទីហ្វុង Ragasa នាំមកនូវភ្លៀងធ្លាក់ពីខ្លាំងទៅកម្រិតខ្លាំងបំផុត

នាយកដ្ឋានឧតុនិយមថៃ (TMD) បានឲ្យដឹងថា ព្យុះទីហ្វុង Ragasa ត្រូវបានព្យាករថា នឹងនាំមកនូវភ្លៀងធ្លាក់ពីខ្លាំងទៅកម្រិតខ្លាំងបំផុតនៅទូទាំងប្រទេសថៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ជាមួយនឹងហានិភ័យនៃទឹកជំនន់ភ្លាមៗ និងការហូរច្រោះទឹកខ្លាំង។ យោងតាមសេចក្តីជូនដំណឹងស្តីពីអាកាសធាតុ របស់នាយកដ្ឋានឧតុនិយមថៃ ដែលបានចេញផ្សាយកាលល្ងាចថ្ងៃពុធម្សិលមិញ បានឲ្យដឹងថា ព្យុះទីហ្វុង Ragasa កំពុងស្ថិតនៅក្បែរឆ្នេរសមុទ្រភាគខាងត្បូងនៃខេត្ត Guangdong ប្រទេសចិន ដោយមានកម្លាំងខ្យល់រហូតដល់ ១៥៥ គីឡូម៉ែត្រក្នុងមួយម៉ោង។ ទន្ទឹមគ្នានេះ […]

ប៉ាគីស្ថាន​ជម្លៀស​មនុស្ស​រាប់​លាន​នាក់​ បំផ្លាញផ្ទះរាប់រយខ្នង និងលិចដំណាំធញ្ញជាតិសំខាន់ៗ

ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរប៉ាគីស្ថានបានជម្លៀសមនុស្សជាងមួយលាននាក់ចេញពីផ្ទះសម្បែងនៅក្នុងខេត្ត Punjab ក្នុងសប្តាហ៍នេះ ខណៈដែលទឹកជំនន់ដ៏អាក្រក់បំផុតនៅទីនោះបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញផ្ទះសម្បែងនៅ​ក្នុង​ភូមិរាប់រយ និងបានលិចដល់ដំណាំធញ្ញជាតិសំខាន់ៗ។  អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋ Punjab បាននិយាយថា ភ្លៀងមូសុងដ៏ខ្លាំង និងការបង្ហូរទឹកលើសពីប្រទេសជិតខាងរបស់ប្រទេសឥណ្ឌាពីទំនប់វារីអគ្គិសនីបានធ្វើឱ្យទន្លេចំនួន ៣ ហូរចូលខេត្តភាគខាងកើត ដែលបណ្តាលឱ្យមានទឹកជំនន់នៅក្នុងភូមិជាង ១,៤០០ភូមិឯណោះ។ សារព័ត៌មាន Reuters បានដកស្រង់សម្តីក្រុមមន្ត្រីបាននិយាយថា ទឹកជំនន់កាន់តែអាក្រក់ទៅៗនៅក្នុងរដ្ឋ Punjab ដែលជាផ្ទះរបស់ប្រជាជនពាក់កណ្តាលនៃប្រទេសប៉ាគីស្ថាន និងជាប្រទេសផលិតស្រូវសាលី អង្ករ និងកប្បាសដ៏សំខាន់ តាមរយៈការបញ្ចេញទឹកចូលទៅក្នុងទន្លេចំនួន […]

មនុស្ស ៤ស្លាប់ និង១០០នាក់ទៀតបាត់ខ្លួន ក្នុងគ្រោះទឹកជំនន់នាំមកនូវល្បាប់ភក់ជាមួយនៅឥណ្ឌា

ទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយថា គ្រោះទឹកជំនន់បាននាំមកនូវល្បាប់ភក់ជាមួយបានបុកទម្លុះចូលក្នុងទីក្រុងមួយស្ថិតនៅតំបន់ជួរភ្នំហិរមាល័យ (Himalayan) ប្រទេសឥណ្ឌា នៅថ្ងៃអង្គារ ទី៥ ខែសីហា ដោយមានមនុស្សយ៉ាងហោច ៤នាក់ស្លាប់ និងជាង ១០០នាក់ផ្សេងទៀតបានបាត់ខ្លួន។ អាជ្ញាធរឥណ្ឌាបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងដែលបង្កឱ្យទឹកហូរធ្លាក់ពីលើភ្នំ បានបង្កជាគ្រោះទឹកជំនន់ជន់លិចផ្ទះសម្បែងរបស់ប្រជាជននៅក្នុងទីក្រុង Dharali នៃរដ្ឋ Uttarakhand។  អាជ្ញាធរឥណ្ឌាបានអះអាងថា ទឹកជំនន់ មានសភាពធ្ងន់ធ្ងរ ខណៈមនុស្ស៤នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និងជា១០០នាក់កំពុងបាត់ខ្លួន។ ព្រមពេលជាមួយគ្នា […]

5
Promotion