សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លើកទឹកចិត្តឱ្យ ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍, ក្រសួងធនធានទឹក និងឧតុនិយម និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យឡើងវិញពីដែនសមត្ថកិច្ចរបស់ខ្លួន ចៀសវាងការជាន់សមត្ថកិច្ចគ្នា ដែលធ្វើ ឱ្យរាំងស្ទះ ឬ យឺតយ៉ាវដល់ការផ្គត់ផ្គង់ទឹកជូនប្រជាពលរដ្ឋនៅតាមតំបន់ជនបទ។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ […]
Tag: ទឹកស្អាត
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យទឹកស្អាត ដើម្បីឲ្យពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ទឹកស្អាត គឹជាប្រភពនៃសុខុមាលភាព និងសេចក្តីត្រូវការជាចាំបាច់របស់ប្រជាពលរដ្ឋ ដើម្បីជាផ្នែកមួយទ្រទ្រង់ដល់សុខភាព និងប្រព័ន្ធភាពស៊ាំ ហើយរាជរដ្ឋាភិបាល នីតិកាលទី៧ បានបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យទឹក ពិសេសទឹកស្អាត ជូនដល់ប្រជាពលរដ្ឋកម្ពុជាប្រើប្រាស់បានគ្រប់គ្រាន់តាមតម្រូវការ។ ទឹក គឺជាអាទិភាពគន្លឹះទី៣ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ មាន “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” […]
តម្លៃសេវាទឹកកខ្វក់ នឹងបញ្ចូលជាមួយវិក្កយបត្រទឹកស្អាត
ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការសិក្សា ដើម្បីកំណត់តម្លៃសេវាទឹកកខ្វក់បញ្ចូលជាមួយវិក្កយបត្រទឹកស្អាត។ គោលបំណងកិច្ចប្រជុំ គឺដើម្បីកំណត់តម្លៃសេវាទឹកកខ្វក់បញ្ចូលជាមួយវិក្កយបត្រទឹកស្អាតឱ្យសមស្របទៅនឹងស្ថានភាពសង្គមជាក់ស្តែង និងពន្លឿនការរៀបចំបង្កើតក្រុមការងារដោយបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ស្របទៅតាមជំនាញ បទពិសោធន៍ និងបញ្ចូលសមាសភាពមកពីគ្រប់នាយកដ្ឋានចំណុះ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ជាពិសេសសិក្ខាកាមដែលធ្លាប់បានចូលរួមសិក្ខាសាលាកន្លងមកពាក់ព័ន្ធនឹងការកំណត់តម្លៃសេវា។ ក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថា ការដាក់បញ្ចូលតម្លៃសេវាប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ ទៅក្នុងវិក្កយបត្រទឹកស្អាត គឺជាយន្តការមួយជួយឱ្យក្រុមហ៊ុនមានទុនគ្រប់គ្រាន់ ដើម្បីលើកកម្ពស់ និងរៀបចំប្រព័ន្ធលូឱ្យមានប្រសិទ្ធភាព […]
សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល នឹងបន្តខិតខំគិតគូរពីនយោបាយទឹកសម្រាប់ប្រជាពលរដ្ឋក្រីក្រ
ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ កាលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន
សម្តេចតេជោ ហ៊ុន សែន ប្រាប់ដៃគូអភិវឌ្ឍន៍បន្តជួយកម្ពុជាទៀត កុំបារម្ភថាកម្ពុជាខ្វះលុយសងត្រឡប់ទៅវិញ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សម្រាប់ការអភិវឌ្ឍន៍លើការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ បើមិនឲ្យសម្តេចពឹងជប៉ុន បារាំង និងសហគមន៍អឺរ៉ុបទេ តើទៅពឹងនរណា? សម្តេចតេជោ ហ៊ុន សែន ឲ្យដឹងថា រាល់ពេលសម្តេចអញ្ជើញជួបប្រធានាធិបតីបារាំង សម្តេចតែងតែស្នើឱ្យបារាំងជួយអភិវឌ្ឍន៍នៅកម្ពុជា ជាពិសេសការផ្គត់ផ្គង់ទឹកស្អាត។ សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែមិថុនា […]

