ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ចេញសេចក្ដីណែនាំ ស្តីពី ការពង្រឹងវិន័យនិងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ក្នុងបរិវណគ្រឹះស្ថានសិក្សាសាធារណៈ។ ក្រសួងបញ្ជាក់ថា ក្នុងបរិបទនៃការអប់រំឌីជីថល ឧបករណ៍អេឡិចត្រូនិច ប្រព័ន្ធអ៊ីនធើណិត និងមាតិកាឌីជីថលមាន សារៈ សំខាន់ណាស់សម្រាប់បម្រើដល់ការបង្រៀន ការរៀន និងការស្រាវជ្រាវ។ ក្នុងគោលដៅពង្រឹងវិន័យ និង បង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ក្រសួងអប់រំ ណែនាំដល់មន្ទីរអប់រំ យុវជន […]
Tag: ទូរស័ព្ទ
TRC កំណត់គោលការណ៍ថ្មីឲ្យក្រុមហ៊ុនទូរស័ព្ទ ពាក់ព័ន្ធនឹងការដកហូតយកលេខទូរស័ព្ទ និងបាត់ទឹកប្រាក់ពេលបញ្ចូល
និយ័តករទូរគមនាគមន៍កម្ពុជា បានចេញសេចក្ដីណែនាំស្ដីពី ការកំណត់រយៈពេល នៃការបន្ដបើកដំណើរការ និងរក្សាទុកទូរស័ព្ទចល័តរបស់អ្នកប្រើប្រាស់ ក្រោយការផុតសុពលភាព នៃទឹកប្រាក់ក្នុងគណនីគោល និងលក្ខខណ្ឌនៃការកំណត់សុពលភាព នៃទឹកប្រាក់ក្នុងគណនីគោល នៅពេលអ្នកប្រើប្រាស់បញ្ចូលទឹកប្រាក់។ គោលការណ៍ណែនាំថ្មីនេះ បន្ទាប់ពីមានការត្អូញត្អែរពីសំណាក់អ្នកប្រើប្រាស់ទូរស័ព្ទចល័តពាក់ព័ន្ធនឹងការដកហូតយកលេខទូរស័ព្ទនិងការបាត់នូវទឹកប្រាក់ក្នុងគណនីគោល នៅពេលបញ្ចូលទឹកប្រាក់យឺតយ៉ាវ ក្រោយពេលទឹកប្រាក់ក្នុងគណនីគោលអស់សុពលភាព៕

