ទំនេរអត់មានអ្នកហៅថតច្រើនខែតារាសម្តែងជើងចាស់លោក ទេព រិនដារ៉ូ ដាច់ចិត្តនិយាយពាក្យទាំងនេះ ដើម្បីផ្តាំផ្ញើទៅកាន់អ្នកដឹកនាំរឿងក៏ដូចជាម្ចាស់ក្រុមហ៊ុនផ្សេងៗឱ្យបានដឹង ។ លោក ទេព រិនដារ៉ូ គឺជាតារាសម្តែងជើងចាស់មួយរូបដ៏មានប្រជាប្រិយភាពមួយរូប ហើយលោកត្រូវបានចាត់ទុកថាជាតារាសម្តែងរីកគ្រប់រដូវ បើទោះបីជាលោកមានវ័យច្រើនបន្តិចក្តី តែការងាររបស់លោកនៅតែមានជាហូរហែ ទាំងការងារថតស្ពត និងសម្តែងជាដើម …។ ដោយឡែកថ្មីៗនេះ ស្រាប់តែតារាជើងចាស់រូបនេះដាច់ចិត្តនិយាយពាក្យពិតនៅក្នុងចិត្តនិងសុំឱ្យម្ចាស់ផលិតកម្មហៅថតផង ពីព្រោះប៉ុន្មានខែនេះស្ងាត់ណាស់ មិនមានការងារធ្វើទេ ក្រៅពីនៅផ្ទះថែទាំសួន ដាំផ្កា មិនបានចេញរកស៊ីអ្វីទេ ។ លោក ទេព រិនដារ៉ូ បាននិយាយថា ធម្មតាទេប៉ុន្មានខែនេះនរណាៗក៏ស្ងាត់ការងារដែរ បន្ទាប់ពីប្រទេសជាតិកំពុងជួបបញ្ហាសង្រ្គាមនៅព្រំដែន […]
Tag: ទេព រិនដារ៉ូ
តារាសម្តែង ទេព រិនដារ៉ូ សម្រេចចិត្តចាក់វ៉ាក់សាំងកូវីដ១៩លើកទី ៦ ដើម្បីសុវត្ថិភាពផ្លូវកាយនិងផ្លូវចិត្ត
ស្របពេលក្រសួងប្រកាសអំពីការរីករាលដាលជំងឺកូវីដ ១៩ និងផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ក្នុងរលកថ្មីនេះ មានប្រជាពលរដ្ឋ និងសិល្បករជាច្រើនបាននាំគ្នាទៅចាក់វ៉ាក់សាំងជាបន្តបន្ទាប់ ក្នុងនោះដែរ តារាសម្តែងលោក ទេព រិនដារ៉ូ ក៏បានទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាលើកទី៦ ផងដែរ ដើម្បីសុវត្ថិភាពផ្លូវការនិងផ្លូវចិត្ត ។ លោក ទេព រិនដារ៉ូ បាននិយាយថា « ដោយមានផ្ទុះឡើងវិញកូវីត១៩ ថ្ងៃនេះក៏សំរេចចិត្តមកចាក់វ៉ាក់សាំង កូវីត១៩ លើកទី៦ នៅមជ្ឈមណ្ឌលសុខភាពទឹកថ្លា ។ រួមគ្នាទប់ស្កាត់ការឆ្លងរាលដាលកូវីត១៩ទាំងអស់គ្នា […]
