ក្រសួងទេសចរណ៍បានឱ្យដឹងនៅថ្ងៃទី១៦ ខែកញ្ញានេះថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំយន្តការត្រីភាគី លើកទី២ រវាងក្រសួងទេសចរណ៍កម្ពុជា ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងក្រុមហ៊ុនទេសចរណ៍ចិនធំៗ រួមទាំងវិស័យឯកជនកម្ពុជា ដើម្បីពិភាក្សាផ្លាស់ប្តូរទស្សនៈយោបល់ស៊ីជម្រៅលើការអភិវឌ្ឍន៍វិស័យទេសចរណ៍ តាមរយៈការប្រជុំអនឡាញ។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឯកឧត្តមអគ្គរដ្ឋទូត មន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តជាំងស៊ូ និងខេត្តយូណាន ក៏ដូចជាវិស័យឯកជនចិន ជួយជំរុញដល់ការទាក់ទាញ និងនាំយកនូវក្រុមហ៊ុនអាកាសចរណ៍ក្នុងខេត្តរបស់ខ្លួន ក៏ដូចជាខេត្តផ្សេងៗទៀតក្នុងប្រទេសចិន […]
Tag: ទេសចរចិន
រដ្ឋមន្ត្រីក្រសួងទេសចរណ៍៖ ចិន គឺជាទីផ្សារទេសចរណ៍អាទិភាពសម្រាប់កម្ពុជា
ក្រសួងទេសចរណ៍បានកំពុងរៀបចំដាក់ចេញនូវគោលនយោបាយ និងផែនការយុទ្ធសាស្ត្រស្នូលមួយចំនួនដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ក្នុងនោះប្រទេសចិនគឺជាទីផ្សារទេសចរណ៍អាទិភាពសម្រាប់កម្ពុជា ខណៈដែលក្រុងស៊ិនជិនមានប្រជាជនរហូតដល់ទៅប្រមាណ ៧០លាននាក់។ នេះបើតាមការលើកឡើងរបស់ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ក្នុងជំនួបជាមួយគណៈប្រតិភូមកពីក្រុងស៊ិនជិន ប្រទេសចិន កាលពីពេលថ្មីៗនេះ។ គួរឲ្យដឹងថា មុនវិបត្តិជំងឺកូវីដ-១៩នៅឆ្នាំ២០១៩ ទេសចរចិនបានចេញក្រៅប្រទេសមានប្រមាណ១៥៥លាននាក់ ស្មើនឹង១០% នៃទេសចរពិភពលោក (១៥០០លាននាក់) នាំមកនូវចំណាយទេសចរណ៍ប្រមាណ២៥៨ ប៊ីលានដុល្លារ ស្នើនឹង១ភាគ៥នៃចំណាយទេសចរណ៍ពិភពលោក (១.៣ ទ្រីលានដុល្លារ)។ សម្រាប់តំបន់អាស៊ានក៏ទទួលបានទេសចរចិនចំនួន៣២.២លាននាក់ ស្មើនឹង២២.៥%នៃទេសចរ […]
