ទំនប់អាងទឹកសួង៧៨ ស្ថិតនៅក្នុងភូមិស្ដៅ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប មានចម្ងាយប្រមាណ ២៨០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ទំនប់នេះបានកសាងឡើងតាំងពីឆ្នាំ១៩៧៨ ដែលមានតួនាទីទទួលទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងពីស្ទឹងជីក្រែង ដើម្បីស្រោចស្រពបន្ថែមលើផ្ទៃបង្កបង្កើនផលកសិកម្មប្រមាណជាង ១០០០ហិកតា និងសម្រាប់ការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ កន្លងមក ទំនប់អាងទឹកសួង៧៨ បានជួបនូវស្ថានភាពទឹកជំនន់រដូវវស្សាហូរច្រោះដាច់តួទំនប់ស្ទើរតែទាំងស្រុង ខណៈសំណង់នៅលើទំនប់មិនអាចគ្រប់គ្រង និងបញ្ជាទឹកបាន ដែលបណ្តាលឱ្យមានការខ្វះខាតទឹកសម្រាប់ការងារបង្កបង្កើនផល និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងតំបន់។ នៅក្នុងឆ្នាំ២០២៤នេះ នាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តគម្រោងជួសជុលទំនប់អាងទឹកសួង៧៨ […]