កម្ពុជា នឹងបញ្ជូនកងកម្លាំងរក្សាសន្តិភាពចំនួន៣កងអនុសេនាធំ ដែលមានកម្លាំងចំនួន៣៥៥នាក់ ក្នុងនោះមានកម្លាំងនារីចំនួន៨៦នាក់ ទៅចូលរួមបំពេញបេសកកម្មអង្គការសហប្រជាជាតិ នៅ៣តំបន់បេសកកម្មផ្សេងគ្នា រួមមានសាធារណរដ្ឋស៊ូដង់ខាងត្បូង សាធារណរដ្ឋលីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ។ ពិធីជូនដំណើរកងកម្លាំងមួកខៀវកម្ពុជា ដែលត្រៀមទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នេះបានធ្វើឡើង នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការពារជាតិ ក្រោមអធិបតីភាពឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ និងឯកឧត្តម ចូសិហ្វ […]

