ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងថា ប្រទេសកម្ពុជា កំពុងត្រៀមដើម្បីឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ( LDC) ហើយកម្ពុជាមានជំហររឹងមាំដែលអាចនឹងឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៧។ ក្នុងរបាយការណ៍ផ្សព្វផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ADB បានឲ្យដឹងថា ពីរទសវត្សរ៍បន្ទាប់ពីត្រូវបានដាក់បញ្ចូលក្នុងក្រុមប្រទេស LDC ដែលកំណត់ដោយអង្គការសហប្រជាជាតិ កម្ពុជា បានបំពេញលក្ខណៈវិនិច្ឆ័យដើម្បីឆ្លងផុតពីក្រុមប្រទេសនេះជាលើក ដំបូងក្នុងឆ្នាំ២០២១។ យោងតាមការពិនិត្យឡើងវិញរយៈពេលបីឆ្នាំ របស់អង្គការសហប្រជាជាតិនៅឆ្នាំ២០២៤ ប្រាក់ចំណូលជាតិសរុប សម្រាប់មនុស្សម្នាក់បច្ចុប្បន្នគឺ ១.៥៩០ដុល្លារ […]
Tag: ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)
ADB ពិចារណាផ្តល់ហិរញ្ញប្បទានលើការដំឡើងស្ថានីយ Doppler Radar តេជោសែនទី២ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី
លោក Tom Panella ប្រធានក្រុមមូលធនធម្មជាតិ និងអាកាសធាតុនៃការិយាល័យកសិកម្ម ចំណីអាហារ ធម្មជាតិ និងការអភិវឌ្ឍជនបទ នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ជំហរមុតមាំថា នឹងពិចារណាលើការផ្តល់ហិរញ្ញប្បទានលើការដំឡើងស្ថានីយ Doppler Radar តេជោសែនទី២ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងករណីដែលហិរញ្ញប្បទានពីសហគមន៍អឺរ៉ុបមានការយឺតយ៉ាវ។ លោកបានបញ្ជាក់បែបនេះ ក្នុងជំនួបជាមួយឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម […]
កម្មវិធីបណ្តុះបណ្តាលជំនាញ១.៥លានរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រូវបានADB ប្រកាសគាំទ្រ
លោក Anthony Gill នាយកស្តីទីនៃធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំនៅកម្ពុជា បានសរសើរនិងអបអរសាទរចំពោះកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ
កម្ពុជា ត្រូវបានចាត់ចូលជាប្រទេសដែលទទួលបានប្រភពធនធានទំហំធំពី ADB
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបដើម្បីសម្តែងការគួរសម និង ពិភាក្សាការងារជាមួយ លោក វីនហ្រ្វែត វីកក្លែន អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ីអាគ្នេយ៍នៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងឱកាសនៃការបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៣, កាលពីព្រឹកថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ […]
ADB ផ្តល់កម្ចី ១០០ លានដុល្លារ លើកិច្ចការលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) សម្រេចអនុម័តប្រាក់កម្ចី១០០លានដុល្លារ ដើម្បីជួយលើកកម្ពស់សមត្ថភាពកម្លាំងពលកម្មរបស់កម្ពុជា ដោយដោះស្រាយគម្លាត និងកង្វះខាតជំនាញ ខណៈដែលកម្មវិធីនេះ នឹងធ្វើឡើងតាមរយៈកំណែទម្រង់ និងការវិនិយោគលើវិស័យអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) រួមជាមួយនឹងការចូលរួមពីវិស័យឯកជនជាដើម។

