តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែកញ្ញានេះ បានលើកឡើងជាសំណួរថា តេីហេតុអ្វីបានជាក្រុមហ៊ុនកប៉ាល់ទាំងអស់នៅកម្ពុជាមិនទទួលដឹកទំនិញ ធ្យូងអនាម័យនិងធ្យូងអុសឈេីកសិកម្មទៅកាន់ទីផ្សារក្រៅប្រទេស? ដោយឡែកនៅប្រទេសវៀតណាមថៃឬប្រទេសផ្សេងៗទៀតគឺគេទទួលដឹកទៅក្រៅប្រទេសផ្សេងដោយគ្មានបញ្ហាអ្វីទាំងអស់។ វាខុសអីតែស្រុកខ្មែរយេីងដែលក្រុមហ៊ុនកប៉ាល់ទាំងអស់មិនព្រមដឹក? ការចោទជាសំណួរបែបនេះ បន្ទាប់ពីឯកឧត្តមបានទទួលសំណើរពីអ្នកឯកទេសផលិតធ្យូងអនាម័យនិងធ្យូងឈេីកសិកម្មនៅកម្ពុជា ផ្ញើមកហ្វេសប៊ុករបស់ឯកឧត្តម ឲ្យដឹងថា៖ “ធ្យូងដែលខ្ញុំបាទផលិតបានគឺត្រូវបានភ្ញៀវបរទេសត្រូវការជាខ្លាំង ប៉ុន្តែមានឧប្បស័គ្រតែម៉្យាងគឺ កប៉ាល់ មិនព្រមដឹកចេញតាមការស្នេីសុំរបស់ខ្ញុំបាទទេ។សូមលោកតាជួយឆ្លេីយតបមកខ្ញុំបាទតាមការគួរ។ ឬតាមទូរស័ព្ទលេខ077552277″។ ក្រោយទទួលបានសារពីប្រជាពលរដ្ឋបែបនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានសំណូមពរ […]
