សំងំសាងប្រជាប្រិយភាព សាងកេរ្តិ៍ឈ្មោះ និងហ្វឹកហាត់ពង្រឹងចំណេះដឹងយូរឆ្នាំមកហើយទីបំផុតនាដការីបុរាណខ្មែរ សុគា គីមលាង ត្រូវបានជ្រើសរើសតំណាង កម្ពុជា ទៅចូលរួមការប្រកួត Universal Woman 2025 នៅប្រទេស ឥណ្ឌា នៅក្នុងខែ មិថុនា ឆ្នាំ២០២៥ ខាងមុខ តាមបំណងប្រាថ្នារបស់ខ្លួនហើយ ។ កញ្ញា សុគា គីមលាង ហៅ កូនអាន ធ្លាប់បានប្រាប់ថា មុននឹងនាងសម្រេចដាក់ពាក្យចូលរួមប្រកួតកម្មវិធីណាមួយ នាងត្រូវពង្រឹងសមត្ថភាព និងចំណេះដឹងខ្លួនឱ្យបានខ្លាំងក្លាសិន មិននឹងនាងឈានជើងឡើងឆាកប្រកួត ។ […]

