ភ្លាមៗ បន្ទាប់ពីទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៅរសៀលថ្ងៃទី២៧ ខែមិថុនានេះ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស បានដឹកនាំបញ្ចេញកម្លាំង ទ័ពចំនួន ៥០០នាក់ រួមជាមួយអាវុធ២០០ដើម ទៅកាន់តំបន់ព្រំដែនក្នុងខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម ដើម្បីបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក (ដ្រូន) ដែលហោះចូលមកទឹកដីនៃប្រទេសកម្ពុជា។

