សាច់បង្កក ប្រហិតបង្កក ជង្គង់មាន់ ជេីងមាន់ ក្បាលមាន់ ក្បាលទា គ្រឿងក្នុងមាន់ ។ ល ។ ដែលនាំចូលពីថៃរបស់អតីតឧកញ៉ា អ៉ឹម សុផាន់ណារឹទ្ធ នឹងត្រូវចែកចាយនៅលេីទីផ្សារឡើងវិញហើយ បន្ទាប់ពីមន្ត្រី ក.ប.ប អះអាងថា គុណភាពល្អ មិនប៉ះពាល់ដល់សុខភាព ។ យោងតាមកំណត់ហេតុនៅថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២៥ […]
Tag: នាំចូល
មន្ត្រីព្រំដែន បណ្ដាយឲ្យឈ្មួញទុច្ចរិតនាំចូលទំនិញបង្កកគ្មានគុណភាព មកកម្ពុជា?
កាលពីពេលថ្មីៗនេះ អាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាម បានដុតកម្ទេចចោលជើងមាន់ខូចគុណភាព ដែលនាំចូលខុសច្បាប់ជាង ១០០តោន។ ទំនិញជើងមាន់ទាំង ៤កុងតឺន័រ មានទម្ងន់សរុប ១០២តោន,៦០០គីឡូក្រាម ត្រូវបានឈ្មួញលួចនាំចូលដោយខុសច្បាប់ពីប្រទេសវៀតណាម ហើយត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាបបានកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង។ អាជ្ញាធរពិនិត្យឃើញថា ទំនិញជើងមាន់ទាំង ៤កុងតឺន័រនេះ គ្មានឯកសារនាំចូលត្រឹមត្រូវ និងទំនិញទាំងនោះសុទ្ធសឹងតែធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ពិសេសប៉ះពាល់សុខភាពប្រជាពលរដ្ឋ ដែលទិញយកពិសារប្រចាំថ្ងៃ។ មិនទាន់អស់នោះទេ, ព័ត៌មានពីព្រំដែនបាវិតដែលត្រូវបានគេចែកចាយព្រោងព្រាតពេញបណ្តាញសង្គមនៅថ្ងៃទី៨ […]
កម្ពុជា ហាមឃាត់ការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក ជាបណ្តោះអាសន្ន
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងអំពីការអនុវត្តវិធានការហាមឃាត់ ការនាំចូលជាបណ្តោះអាសន្ន នូវគ្រឿងក្នុង និងបំណែកសាច់បង្កក រយៈពេល០៦ ដោយគិតចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤តទៅ។ យោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤,រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាកជាបណ្ដោះអាសន្នសម្រាប់រយៈពេល០៦(ប្រាំមួយ)ខែ នូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក។ តាមរយៈសេចក្តីប្រកាសជូនដំណឹងរួមគ្នា […]
គយ៖ រាល់ទំនិញកុងតឺន័រចេញ-ចូល ត្រូវឆ្លងកាត់ម៉ាស៊ីនស្គែន ចំណែកសាច់បង្កកនាំចូលត្រូវរឹតបន្តឹង
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ បានរៀបចំវេទិកាផ្សព្វផ្សាយវិធានការសម្រួលពាណិជ្ជកម្មក្រោមដែនសមត្ថកិច្ចគយ ដើម្បីផ្សព្វផ្សាយពីវិធានការនិងការងារចម្បងនានា ដែលមានចែងក្នុងយុទ្ធសាស្ត្រ កែទម្រង់និងទំនើបកម្មគយ និងផែនការសកម្មភាពប្រចាំឆ្នាំ ព្រមទាំងស្របតាមវិធានការមុតស្រួចរបស់រាជរដ្ឋាភិបាល។ វេទិកាបានផ្សព្វផ្សាយនូវវិធានការនិងការងារចម្បង ដែល អគរ ត្រូវអនុវត្តចំនួន ១២ រួមមាន៖ (១)ការកែសម្រួលថ្លៃសេវាសាធារណៈ, (២)ការកែសម្រួលគោលការណ៍ និងនីតិវិធីនៃការកំណត់មុខសញ្ញាទំនិញនាំចេញ-នាំចូល ផ្ទុកក្នុងកុងតឺន័រដែលត្រូវឆ្លងកាត់ប្រព័ន្ធត្រួតពិនិត្យដោយម៉ាស៊ីនស្គែន, (៣)ការពង្រឹងការគ្រប់គ្រងលើការនាំចូលទំនិញសាច់បង្កក ស៊ុត និងត្រី, (៤)ការដាក់ឱ្យប្រើប្រាស់សាកល្បងសលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា […]
លេីកនេះ! សមត្ថកិច្ចស្ទាក់ចាប់ឡានដឹកសាច់សត្វគ្រួច ៦តោន នាំចូលខុសច្បាប់ពីវៀតណាម បម្រុងយកមកលក់នៅភ្នំពេញ
ក្រោមការបញ្ជាដោយផ្ទាល់ពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ចុះស្ទាក់ចាប់រថយន្ត០១គ្រឿង ម៉ាកHYUNDIA ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ ២តោន ពាក់ស្លាក់ស្លាកលេខភ្នំពេញ ២G-២២១៦ ដឹកសាច់សត្វគ្រួចចំនួន១២០កេះ ស្មើនឹង ៦០០០គីឡូក្រាម (០៦តោន )ដោយបានធ្វើការនាំចូលមកពីប្រទេសវៀតណាម […]
