អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឲ្យដឹងនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥នេះថា កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានទប់ស្កាត់ការប៉ុនប៉ងលួចនាំចូលដោយខុសច្បាប់នូវសំបកកង់រថយន្តចាស់ៗប្រើរួច (Used Tire) ផ្ទុកក្នុងកុងតឺន័រចំនួន ៤ ទូ មានទម្ងន់សរុប 78,640 គីឡូក្រាម ពីក្រៅប្រទេស តាមមាត់ច្រកកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។ បន្ទាប់ពីសាខាគយនិងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានទទួលព័ត៌មានអញ្ញាតបណ្ណផ្តល់ដោយក្រុមហ៊ុននាវាដឹកជញ្ជូនតាមសមុទ្រ មន្ត្រីគយនិងរដ្ឋាករមានសមត្ថកិច្ចបានធ្វើការវិភាគហានិភ័យនិងបានកំណត់មុខសញ្ញាសង្ស័យលើការនាំចូលកុងតឺន័រចំនួន ៤ ទូ ថាមានផ្ទុកសំបកកង់រថយន្តចាស់ៗប្រើរួច។ […]
Tag: នាំចេញ
នៅចាំទេ? កម្ពុជា នាំចេញបង្កងកណ្តូបទៅចិនលើកដំបូង ៤៥គីឡូក្រាម, ឥលូវកើនដល់ ២តោន ត្រឹមពីរខែដើមឆ្នាំនេះ
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរលើបណ្តាញសង្គមថា៖ នៅចាំកាលពី «បង្កងកណ្តូបកម្ពុជា» ត្រូវបាននាំចេញសាកល្បងទៅចិន ៤៥គីឡូក្រាមទេ? គ្រាន់តែ ២ខែដើមឆ្នាំនេះ យើងបាននាំចេញ ២តោន រួចបាត់ទៅហើយសម្រាប់ទីផ្សារមួយនេះ។ បង្កងទាំងនេះត្រូវជិះយន្តហោះ ពាក់អុកសុីសែន ឆ្លងកាត់គយចិន និងនៅរស់ទាំងអស់ទើបអាចលក់បាន។ ទោះបីជាពិបាកស្មុគស្មាញបន្តិច តែនេះចាត់ទុកថាជាជោគជ័យថ្មីមួយទៀត ដែលបានបើកផ្លូវទីផ្សារថ្មីសម្រាប់ផលិតផលជលផលពីកម្ពុជា!។ គួររំលឹកថា កម្ពុជា […]
កម្ពុជា រៀបចំឯកសារចរចាបើកទីផ្សារនាំចេញផ្លែស្វាយស្រស់ទៅជប៉ុន
លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ និងសហការី នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជួបជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនហ៊ីយ៉ាន់ដាយ ក្នុងគោលបំណងពិភាក្សាការងារសហការពិសោធន៍គ្រប់គ្រងរុយចោះផ្លែ និងរៀបចំឯកសារចរចាបើកទីផ្សារដើម្បីនាំចេញផ្លែស្វាយស្រស់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសជប៉ុន។នេះបើតាមការឲ្យដឹងពីនាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ។ កន្លងទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម បានបង្ហាញពីបំណងនាំចេញផ្លែស្វាយស្រស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកឱ្យកាន់តែច្រើន ស្របពេលដំណើរការនៃការចរចាបើកទីផ្សារ សម្រាប់ការនាំចេញកសិផលកម្ពុជាទៅសហរដ្ឋអាមេរិកជាមួយភាគីពាក់ព័ន្ធ ត្រូវបានជម្រុញបានកាន់តែឆាប់រហ័ស។ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ផ្លែស្វាយស្រស់កម្ពុជាបាននាំចេញទៅទីផ្សារប្រទេសវៀតណា ថៃចិន […]
រដ្ឋ សម្រេចមិនយកអាករនាំចេញថ្មធម្មជាតិកែច្នៃរួច និងពន្លឿនលិខិតអនុញ្ញាតមិនឲ្យលើសពី ៣ថ្ងៃ
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សម្រេចមិនយកអាករនាំចេញក្នុងនាំថ្មធម្មជាតិកែច្នៃរួច ហើយសម្រាប់ថ្មធម្មជាតិមិនទាន់កែច្នៃមួយចំនួនទៀត ត្រូវបានបញ្ចុះអត្រាអាករនៅត្រឹម ៥ ទៅ១០ភាគរយប៉ុណ្ណោះ ដើម្បីជួយឱ្យអាជីវកម្មថ្មមានភាពប្រសើរឡើង។ ដើមឡើយ ដុំថ្មធម្មជាតិមិនទាន់កែច្នៃជាប់អាករ ៣០ភាគរយ ត្រូវបានបញ្ចុះនៅត្រឹម១០ភាគរយ។ ចំណែកផ្ទាំងថ្មធម្មជាតិមិនទាន់កែច្នៃ ត្រូវបានបញ្ចុះអត្រាអាករ ពី៣០ភាគរយ មកនៅត្រឹម ៥ភាគរយ។សម្រាប់ដោយឡែក ថ្មធម្មជាតិកែច្នៃរួច ពីមុនជាប់អត្រាអាករ ២០ភាគរយ ឥលូវមកនៅ ០ភាគរយ។ បើតាមលិខិតរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា […]
កម្ពុជា ត្រៀមនាំចេញផ្លែដូងស្រស់ទៅចិន ខណៈក្រសួងប្រាប់ម្ចាស់ចំការចម្ការរួសរាន់ចុះបញ្ជី
អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ អ៊ឹម រចនា បានឲ្យដឹងនៅថ្ងៃទី២០ ខែកញ្ញានេះថា ពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខាដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយយចិន កាលពីថ្ងៃទី១៥ កញ្ញា កន្លងទៅ។ នៅពេលសម្រេចបានពិធីសារនេះហើយ កម្ពុជាត្រូវធ្វើការជាមួយប្រជាកសិករធ្វើយ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូង ស្របទៅតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន។ មន្ត្រីអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម […]
ក្រុមវារីវប្បករមិនបោះបង់សេចក្តីសង្ឃឹមក្នុងការផលិតត្រីសម្រាប់នាំចេញទៅទីផ្សារចិន
បើទោះបីមុខរបរចិញ្ចឹមត្រីសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុកពិបាករកប្រាក់ចំណេញដូចនាពេលសព្វថ្ងៃ ក្រុមវារីវប្បករឬក្រុមអ្នកចិញ្ចឹមត្រីនៅប្រកាន់ខ្ចប់ដោយមិនបោះបង់សេចក្តីសង្ឃឹមរបស់ខ្លួនក្នុងការផលិតត្រីដើម្បីនាំចេញទៅទីផ្សារប្រទេសចិនឬទីផ្សារផ្សេងទៀតនាពេលខាងមុខ។
កម្ពុជាទទួលចំណូលជាង ៧០០លានដុល្លារ ពីការនាំចេញអង្ករ ៥ខែឆ្នាំនេះ, ចិននៅតែជាទីផ្សារធំបំផុត
៥ខែដើមឆ្នាំ២០២៣ កម្ពុជាសម្រេចការនាំចេញអង្ករចំនួន ២៧៨ ១៨៤ តោន និងស្រូវចំនួន ២ ១៤២ ៤៨៣ តោន (ប្រមាណជា ១.៣៧ លានតោនអង្ករ) គិតជាទឹកប្រាក់សរុបមានចំនួន ៧៣៦.៩០ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើយោងតាមរបាយការណ៍នាំចេញស្រូវនិងអង្ករ សម្រាប់រយៈពេល ៥ខែដំបូងក្នុងឆ្នាំ២០២៣។ ក្នុងរយៈពេល ៥ខែមកនេះ អង្ករកម្ពុជាបាននាំចេញតាមរយៈក្រុមហ៊ុនចំនួន ៤៨ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន […]
សម្តេចតេជោ ហ៊ុន សែន៖ ទោះបីដក EBA ពីកម្ពុជា ប៉ុន្តែការនាំចេញនៅតែមានកំណើនជានិច្ច
ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ថា សម្ដេចមិនយកអធិបតេយ្យរបស់ប្រទេសកម្ពុជា ទៅដោះដូរជាមួយនឹងការផ្ដល់ជំនួយរបស់ប្រទេសណាទាំងអស់។ សម្ដេចតេជោបានបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធ EBA គង់តែនឹងត្រូវបាត់បង់ នៅពេលដែលសេដ្ឋកិច្ចកម្ពុជាឈានដល់កម្រិតណាមួយ។ សម្ដេចបានបញ្ជាក់ទៀតថា ទោះបីជាត្រូវបានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា ក៏ប៉ុន្តែការនាំចេញនៅតែមានកំណើនជានិច្ច។ សម្តេចតេជោបានមានប្រសាន៍បន្តទៀតថា ចិនបានបើកចំហទីផ្សារសម្រាប់ការស្វាគមន៍កម្ពុជាជានិច្ច ក្នុងនោះចិនបានទិញយកផលិតផលកសិកម្មកម្ពុជាជាច្រើនមុខ រួមមាន ដូចជា ផ្លែចេក ផ្លែស្វាយ […]
ដំណឹងល្អ! ម្រេចកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅចិន
យោងតាម សេចក្តីប្រកាសពត៌មានរបស់ស្ថានទូតចិនប្រចាំកម្ពុជា កាលពីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា ម្រេចកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ដោយផ្ទាល់។ រដ្ឋបាលគយនៃប្រទេសចិនបានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិន។ នេះមានន័យថាម្រេចកម្ពុជាបានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញទៅកាន់ប្រទេសចិនអាចនាំចេញដោយផ្ទាល់ទៅទីផ្សារចិន។

