ទៅវិប្បសនា៣ថ្ងៃ នៅ សូនិតា កាន់តែយល់ច្បាស់ពីផ្លូវចិត្ត !

កាលពីប៉ុន្មានថ្ងៃមុនសមាគមសិល្បករខ្មែរបានដឹកនាំសិល្បករសិល្បការិនីជាច្រើនទៅវិប្បសនា ក្នុងនោះតារាសម្តែង នៅ សូនិតា ក៏បានចូលរួមផងដែរ ។ បន្ទាប់ពីវិប្បសនាចប់រយៈពេល៣ថ្ងៃ នៅ សួនិតា កាន់តែយល់ច្បាស់ពីផ្លូវចិត្ត ។  នៅ សូនិតា បានរៀបរាប់បន្ទាប់ពីចេញពីវិប្បសនារយៈពេល៣ថ្មីថា « ចិត្តគឺធំជាងអ្វីទាំងអស់ បើចិត្តវង្វេងគឺយើងអាចនឹងខ្វះបញ្ញាក្នុងការដោះស្រាយ វិប្បសនាជាធម៌នៃការបដិបត្តិមួយដែលធ្វើឱ្យផ្លូវចិត្ត ចំរើនសតិ មើលឃើញគ្រប់យ៉ាងពោរពេញដោយភាពស្រស់បំព្រង ដោះស្រាយដោយភាពវិជ្ជមាន និងស្នាមញញឹម ជាពិសេសសូមជ្រើសរើសមនុស្សវិជ្ជមានក្បែរខ្លួនឱ្យបានច្រើន ពេលនោះនឹងជួបតែភាពវិជ្ជមាន » […]

ក្រោយចប់បុណ្យភ្ជុំបិណ្ឌ នៅ សូនីតា បង្ហាញអារម្មណ៍ថា « គ្រួសារពិតជាមានសារៈសំខាន់ » !

បន្ទាប់ពីចូលរួមក្នុងសកម្មភាពជួយសង្គមច្រើន តារាសម្តែង នៅ សូនីតា មិនមានពេលវេលាច្រើនដើម្បីជួបជុំគ្រួសារទេ ជាក់ស្តែងបន្ទាប់ពីចប់ពិធីបុណ្យភ្ជុំបិណ្ឌ នាងបានបង្ហើរអារម្មណ៍របស់ខ្លួនចំពោះគ្រួសារពិតជាមានសារៈសំខាន់ណាស់ ។  តារាសម្តែងនិងជាពិធីការិនី  នៅ សូនីតា កម្រនឹងបង្ហោះរូបភាពស្និទ្ធស្នាល ឬ ផ្អែមល្ហែមជាមួយស្វាមីខ្លួនណាស់ ដោយសារតែស្វាមីរបស់នាងមិនសូវជាចូលចិត្តធ្វើរឿងទាំងអស់នោះ ដូច្នេះហើយទើបអ្នកគាំទ្រមិនសូវឃើញបានឃើញរូបភាពទាំងនោះ ម្យ៉ាងវិញទៀតមួយរយៈពេលចុងក្រោយនេះ នៅ សូនីតា មមាញឹកខ្លាំងក្នុងការបំពេញការងារជួយសង្គម ពីព្រោះបច្ចុប្បន្ននេះនាងគឺជាអនុប្រធាននៅក្នុងសមាគមសិល្បករខ្មែរ ។ ដោយឡែកគ្រាន់តែចប់ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណី ខ្មែរ ភ្លាម ស្រាប់តែ […]

5
Promotion