ក្រុមការងារបច្ចេកទេសអន្តរក្រសួង ដឹកនាំដោយក្រសួងសាធារណការ និងដឹកជញ្ជូន បានបិទបញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដី តាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវរួចរាល់ហើយ នាថ្ងៃទី២៤ ខែមិថុនា នេះ ។ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនក្រុមការងារអន្តរក្រសួងបានឱ្យដឹងថា ក្រុមការងារអន្តរក្រសួង អាជ្ញាធរដែនដី និងមានការចូលរួមពីប្រជាពលរដ្ឋប្រកបដោយទឹកមុខញញឹម បានចុះពិនិត្យផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីតាមបណ្តោយព្រែកជីកហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវ កាលពីថ្ងៃថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ដោយចំនួនបង្គោលសរុបត្រូវបោះ៥៥០បង្គោល។ ក្រៅពីនេះ […]
