ថ្មីៗនេះ រដ្ឋបាលខេត្តឧត្តរមានជ័យបានបង្ហោះពីការកសាងបដិមាមួយ ហើយក៏មានអ្នកមួយចំនួន ដែលមិនបានស្គាល់ បានតិះដៀលនិងដេញដោល (អ្នកខ្លះក៏យកទៅបង្ហោះតិះដៀល) ថា ហេតុអ្វីបានជាឆ្លាក់រូបព្រះវិស្ណុមានរូបព្រះនៅនឹងម្រាមជើង? ម៉េចបានឆ្លាក់រូបអីចឹង? រូបស្អីគេ?។ល។ ដ្បិតមិនឃើញខាងរដ្ឋបាលខេត្តបកស្រាយ តែឥឡូវនេះ មានមន្ត្រីជានខ្ពស់ក្រសួងធម្មការ និងសាសនា រួមទាំងអ្នកធ្លាប់សិក្សាឯកទេសបដិមាវិទ្យា និងសិល្បៈពុទ្ធសាសនាមួយចំនួន ចេញមកបកស្រាយជាបន្តបន្ទាប់ កុំឱ្យមានការយល់ច្រឡំតទៅទៀត។ ឯកឧត្តមបណ្ឌិត ជួន កក្កដា ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា បានឱ្យដឹងនៅថ្ងៃទី១២ ខែមករានេះថា៖ […]
