ខុសប្លែកពីមេដឹកនាំកម្ពុជា ដែលប្រកាន់យកឥរិយាបថនយោបាយគ្រប់គ្រងសភាពការណ៍ក្នុងតំបន់ ដោយបង្រួមបញ្ហានៅតំបន់តានតឹង និងកាត់បន្ថយកការប្រឈមឱ្យមានកម្រិតទាប ក្រុមយោធាថៃ ដែលទទួលបានសិទ្ធិនៅក្នុងការសម្រេចចិត្តគ្រប់គ្រងច្រកព្រំដែនពីរដ្ឋាភិបាលថៃ បានអនុវត្តនូវនយោបាយកំរោល ចាស់គំរឹល និងការពង្រីកអរិភាពជាមួយប្រទេសជិតខាង តាមរយៈការប្រកាសបិទច្រកតំបន់និងច្រករបៀង រួមនឹងប្តូរម៉ោងពេលបិទបើកច្រកអន្តរជាតិជាមួយនឹងប្រទេសកម្ពុជា។ ចំណុចនេះបានឆ្លុះបញ្ចាំងពីចេតនាបង្កភាពតានតឹងជាមួយប្រទេសជិតខាងផង និងកង្វះយុទ្ធសាស្ត្រនៅក្នុងការគ្រប់គ្រងផងដែរ ព្រោះការបិទច្រកតំបន់និងច្រករបៀងទាំងនេះ ក៏បានបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរបស់ប្រជាជនថៃផងដែរ។ លោកបណ្ឌិត យង់ ពៅ បានបានបន្ថែមទៀតថា ជានិច្ចកាល រាជរដ្ឋាភិបាលកម្ពុជាតែងតែព្យាយាមបង្រួមបញ្ហានៅក្នុងតំបន់ ដើម្បីបញ្ចៀសការរីករាលដាលជម្លោះទៅកាន់តំបន់ផ្សេងៗ ក៏ដូចជាទៅលើវិស័យនានាផងដែរ ខណៈដែលថៃតែងតែប្រើប្រាស់ឥរិយាបថដៃភ្លើងជើងមាន់។ បើតាមលោកបណ្ឌិត […]
Tag: បណ្ឌិត
បណ្ឌិត យង់ ពៅ ប្រាប់ពលរដ្ឋនិងយុវជន ពុំគួរព្រួយបារម្ភ ឬភ័យខ្លាចនឹងការសិក្សារៀនសូត្រអំពីវិទ្យាសាស្ត្រនយោបាយ
កន្លងមក មានការលើកឡើងថា “នយោបាយគឺជានយោបោក” ត្រូវបានលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ពន្យល់ថា ការមិនបានដឹងអំពីអ្វីដែលជាវិទ្យាសាស្ត្រនយោបាយ ទើបមហាជនមួយចំនួន ត្រូវបានគេបោកប្រាស់ ជាហេតុនាំឱ្យមាននិន្នាការយល់ឃើញមួយជ្រុងអំពីនយោបាយថា គឺជាការបោកប្រាស់សុទ្ធសឹង ប៉ុន្តែនិយមន័យពិតប្រាកដនៃពាក្យវិទ្យាសាស្ត្រនយោបាយ គឺជាការសិក្សាអំពីដំណើរការនៃការកៀងគរការគាំទ្រ ដើម្បីឈានទៅដល់អំណាចសម្រេចចិត្តនៅក្នុងការគ្រប់គ្រងរដ្ឋឬបុរីមួយ។ ការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ការជ្រើសរើសមុខជំនាញនៅថ្នាក់ឧត្ដមសិក្សា» កាលពីពេលថ្មីៗនេះ។ បន្ថែមពីលើនេះ លោកបណ្ឌិត […]
បណ្ឌិត យង់ ពៅ៖ ការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល ជារឿងធម្មតាស្របតាមច្បាប់ និងផ្អែកលើភាពចាំបាច់របស់ក្រសួង ឬរាជរដ្ឋាភិបាល
រដ្ឋសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប។ ក្នុងនោះ ឯកឧត្តម ហួត ហាក់ ប្តូរមកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម សុខ សូកេន ប្តូរមកកាន់តំណែងជា រដ្ឋមន្ត្រីក្រសួងអធិការកិច្ចវិញ។ ពាក់ព័ន្ធនឹងការកែសម្រួលសមាសភាពរបស់រាជរដ្ឋាភិបាលនេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា នេះគឺជាដំណើរការជាប្រក្រតីភាពស្របតាមច្បាប់ ដែលប្រមុខរាជរដ្ឋាភិបាលអាចស្នើសុំរដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល […]
បណ្ឌិត យង់ ពៅ ចង់ឲ្យរាជរដ្ឋាភិបាលបន្តកាត់សាច់ស្អុយចេញ
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា មើលឃើញថា រយៈពេល១ឆ្នាំនៃដំណើរការរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានចេញដំណើរប្រកបដោយភាពស្វាហាប់។ តែយ៉ាងណា ជាសច្ចភាព គ្មានប្រទេសជាតិឬរដ្ឋណាមួយ ដែលអាចអភិវឌ្ឍជាតិបានល្អប្រសើរ ដោយគ្មានការកែទម្រង់ជាបន្តបន្ទាប់តាមលំដាប់ពេលវេលានោះទេ។ ហេតុនេះហើយ ក៏នៅមានចំណុចមួយចំនួនទៀតដែលរាជរដ្ឋាភិបាលគួរឆ្លុះបញ្ចាំងពិនិត្យមើល និងកែទម្រង់បន្ថែមទៀតផងដែរ។ លោកបណ្ឌិត យង់ ពៅ បានលើកឡើងថា សម្រាប់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ត្រូវតែបន្តការកាត់សាច់ស្អុយចេញ ដែលវិធានការនេះ ធ្លាប់ត្រូវបានលើកឡើងនៅក្នុងនីតិកាលមុនៗមកម្ល៉េះ។ […]
ទស្សនៈបណ្ឌិត៖ សូមជៀសចាកឆ្ងាយពីក្រុមពាក់ស្រោមស្នេហាជាតិ ដែលនាំឱ្យជាតិយើងបែកបាក់
សំណុំរឿង CLV-DTA ប៉ុន្មានអាទិត្យនេះ ដ្បិតស្តាប់ទៅរាងច្របូកច្របល់និងស្មុគស្មាញបន្តិច តែអ្វីដែលយើងទទួលបានគឺស្មារតីជាតិដែលកើតចេញពីបេះដូងបរិសុទ្ធរបស់ប្រជារាស្ត្រនិងរាជរដ្ឋាភិបាល។ ទាំងរដ្ឋទាំងរាស្ត្ត្រសុទ្ធតែផ្តល់អាទិភាពខ្ពស់លើបញ្ហាព្រំដែន អធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដី។ ទាំងរដ្ឋទាំងរាស្ត្រសុទ្ធតែខ្វល់ខ្វាយរឿងនេះដូចគ្នា។ ដូច្នេះ បើរដ្ឋប្រឹង មានរាស្ត្រគាំទ្រ ស្រុកយើងគង់វង្សយូរអង្វែងហើយ។ សូមស្មារតីជាតិដ៏បរិសុទ្ធកើតមានក្នុងដួងចិត្តខ្មែរគ្រប់ៗរូប ហើយសូមជៀសចាកឆ្ងាយពីក្រុមពាក់ស្រោមស្នេហាជាតិដែលនាំឱ្យជាតិយើងបែកបាក់។ ខ្លឹមសារខាងលើងនេះជាការលើកឡើងរបស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤៕

