ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត គិន ភា បានលើកឡើងថា ចាប់ពីថ្ងៃផ្ទះសង្គ្រាមមក ជាពិសេសចាប់ពីល្ងាចថ្ងៃទី១ ខែសីហា ដែលកងទ័ពថៃបានសន្យាថា ប្រគល់វីរកងទ័ពយើងដែលពួកគេបានចាប់ជំរិតយកទៅដោយខុសច្បាប់ក្រោយបទឈប់បាញ់ចូលជាធរមាន តែមិនប្រគល់តាមការសន្យា ខ្ញុំក៏ដូចជាបងប្អូនខ្មែរយើងដទៃទៀត បានផ្ញើលិខិតចំហជាច្រើនតាមបណ្ដាញសង្គម ទៅកាន់បណ្តាប្រទេសធំៗ និងសហគមន៍អន្តរជាតិទាំងមូល ស្នើឱ្យថៃប្រគល់វីរកងទ័ពយើងដែលគេចាប់ទៅដោយខុសច្បាប់មកវិញ, ទាមទារឱ្យថៃគោរពបទឈប់បាញ់ដោយស្មោះត្រង់, ស្នើឱ្យសហគមន៍អន្តរជាតិជួយតាមដានការអនុវត្តបទឈប់បាញ់, អរគុណសហគមន៍អន្តរជាតិសម្រាប់ការជួយជ្រោមជ្រែងរបស់ពួកគេ, ការពារសន្តិភាព យុត្តិធម៌ និងការពិត, និងគាំទ្រនិងចូលរួមអនុវត្តបទឈប់បាញ់។ តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន […]
