«បើកតែបិទ»! លោកបណ្ឌិត ទូច សុខៈ ចាត់ទុកជាល្បិចស្មោកគ្រោកថ្មីរបស់ថៃដែលមិនចេះអៀនខ្លួន ក្នុងស្ថានភាពត្រដរខ្យល់រកកល់នឹងរំលំដួលរដ្ឋាភិបាលដែលរងសម្ពាធជុំទិស

លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានចាត់ទុកទង្វើរបស់ភាគីថៃ ដែលធ្វើជាបើកទ្វារតាមច្រកព្រំដែន តែមិនឱ្យមានការឆ្លងកាត់ជាធម្មតា ជាល្បិចស្មោកគ្រោកថ្មីដែលមិនចេះអៀនខ្លួន ក្នុងស្ថានភាពត្រដរខ្យល់រកកល់នឹងរំលំដួលរដ្ឋាភិបាលដែលរងសម្ពាធជុំទិស។ តាមរយៈសារជាចំហជូនទៅប្រទេសថៃ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥នេះ លោកបណ្ឌិត បានសរសេររៀបរាប់ដូចខាងក្រោម៖  ខ្ញុំពិតជាមិនសរសើរមិនបាន ដែលថៃត្រូវពិភពលោកស្គាល់ថាជាប្រទេសសម្បូរល្បិច។ ពេលនេះ ខ្ញុំកាត់តែភ្លឺភ្នែក និងសូមសរសើររាល់ភាពប៉ិនប្រសព្វក្នុងការរាបល្បិចកិច្ចកលពិសពល់។ ជាក់ស្ដែង ថៃបានបង្កើតល្បិចថ្មីមួយទៀតគឺ«បើកតែបិទ» ពោលគឺ ធ្វើជាបើកទ្វារតាមច្រកព្រំដែន តែមិនឱ្យមានការឆ្លងកាត់ជាធម្មតាជាប្រក្រតីជាទូទៅដូចកាលពីដើម។ […]

២សប្តាហ៍ចុងក្រោយ ស្ទើរតែគ្មានករណីក្មេងទំនើងកើតឡើងនៅទូទាំងប្រទេស

រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១៨ ខែតុលា ករណីក្មេងទំនើងនៅទូទាំងប្រទេស មានសភាពស្ងប់ស្ងាត់គួរឱ្យកត់សម្គាល់ និងស្ទើរតែគ្មានករណីណាកើតឡើងទាល់តែសោះ និយាយរួមគឺមានត្រឹមជាង ១០ករណីតែប៉ុណ្ណោះ ហើយក៏គ្មានការរំខានណាមួយដល់ប្រជាពលរដ្ឋដែរ។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃ:។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានកត់សម្គាល់ថា នេះជាលទ្ធផលមួយគួរឱ្យស្ងប់ស្ងែងជាទីបំផុត ហើយជាមូលហេតុមួយ ដែលបណ្តាយុវជន ក៏ដូចជាក្រុមក្មេងទំនើងមួយចំនួន ហាក់មានការយល់ដឹងច្រើន និងជ្រួតជ្រាបនូវអ្វីដែលជាផលចំណេញ ស្វែងរកនូវចំណេះជំនាញ […]

អ្នកនាំពាក្យ៖ ការពិតពីសភាពការណ៍សន្តិសុខនៅកម្ពុជា ផ្ទុយស្រឡះពីការដាក់ចំណាត់ថ្នាក់ក្នុងចេតនាទុច្ចរិតដដែលៗ

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ នៅយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានធ្វើសេចក្តីថ្លែងការណ៍ផ្ទាល់ ស្ដីពី «ការពិត» នៃសភាពការណ៍សន្តិសុខនៅកម្ពុជា ផ្ទុយស្រឡះពីរបាយការណ៍បង្កប់របៀបវារៈ «អគតិ!» ដដែលៗ​។ ក្នុងសេចក្តីថ្លែងការណ៍ផ្ទាល់មាត់ លោក ទូច សុឃៈ បានចាត់ទុកការដាក់ចំណាត់ថ្នាក់កម្ពុជាជាប្រទេសជាប់លេខ១ មានឧក្រិដ្ឋខ្ពស់ជាងគេក្នុងតំបន់អាស៊ានថា មានចេតនាទុច្ចរិតផ្សេងៗ ចំពោះកម្ពុជា។ លោកទូច សុឃៈ បានអះអាងថា […]

កម្ពុជាបណ្ដេញជនជាតិវៀតណាម ២៥៧នាក់

ជនជាតិវៀតណាមចំនួន២៥៧នាក់ ក្នុងនោះស្រី៥៦នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ អនុវត្តនីតិវិធីបណ្ដេញចេញពីប្រទេសកម្ពុជា ចូលទៅកាន់ប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនគោក នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ