ដោយ៖ បណ្ឌិត ស៊ឺន សំ គ្រូបង្រៀនជំនាញវិទ្យាសាស្ត្រនយោបាយ បើសិនជាសហរដ្ឋអាម៉េរិកយល់ព្រមលក់អាវុធឱ្យកម្ពុជា កម្ពុជាគួរតែប្រញាប់ប្រឹងទិញអាវុធបន្ថែមឱ្យបានច្រើន និងគ្រប់គ្រាន់តាមលទ្ធភាពហិរញ្ញវត្ថុ សមត្ថភាពគ្រប់គ្រង និងតម្រូវការការពារជាតិពិតប្រាកដរបស់ខ្លួន។ មូលហេតុសំខាន់ៗដែលកម្ពុជាគួរតែទិញអាវុធពីអាម៉េរិកមានដូចខាងក្រោម៖ ទីមួយ ប្រទេសមិត្តភក្តិខ្លះរបស់កម្ពុជា (ជាពិសេសប្រទេសដែលមានឥទ្ធិពលខ្លាំងក្នុងតំបន់ និងជាដៃគូផ្គត់ផ្គង់អាវុធជាចម្បង) គេថាស្រលាញ់កម្ពុជាណាស់ ប៉ុន្តែបើសិនជាកម្ពុជាមិនមានទំនាក់ទំនងល្អជាមួយនឹងសហរដ្ឋអាម៉េរិកនោះទេ គេនឹងមិនសូវផ្តល់តម្លៃដល់ប្រទេសកម្ពុជានោះទេ។ សូមសិក្សាប្រវត្តិសាស្ត្រក្នុងឆ្នាំ ១៩៦៥ នៅពេលដែលប្រទេសកម្ពុជាបានកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយនឹងសហរដ្ឋអាម៉េរិក នៅពេលនោះ តើមិត្តភ័ក្ករបស់កម្ពុជាមានឥរិយាបទបែបណា? អាម៉េរិក គឺជាប្រទេសដំបូងគេដែលបានភា្ជប់ទំនាក់ទំនងការទូតជាមួយនឹងប្រទេសកម្ពុជានៅថ្ងៃទី១១ […]
Tag: បណ្ឌិត ស៊ឺន សំ
បណ្ឌិត ស៊ឺន សំ៖ ដើម្បីជៀសវាងការឈ្លានពានតាមព្រំដែនទៅជាសង្គ្រាមពេញលេញ កម្ពុជាគួរផ្តោតលើយុទ្ធសាស្ត្រសន្តិភាព ការពារអធិបតេយ្យភាព និងការអភិវឌ្ឍខ្លួនឯង
ដើម្បីជៀសវាងការឈ្លានពានតាមព្រំដែនទៅជាសង្គ្រាមពេញលេញ និងការមើលងាយបន្តពីប្រទេសថៃមកលើប្រទេសកម្ពុជានោះ កម្ពុជាគួរផ្តោតលើយុទ្ធសាស្ត្រសន្តិភាព ការពារអធិបតេយ្យភាព និងការអភិវឌ្ឍខ្លួនឯង។ នេះជាការលើកឡើងរបស់បណ្ឌិត ស៊ឺន សំ សាស្រ្តាចារ្យវិទ្យាសាស្ត្រនយោបាយនៅរាជបណ្ឌិត្យសភាកម្ពុជា។ ជាយោបល់ខ្លះៗ លោក បណ្ឌិត ស៊ឺន សំ បានបែងចែកជាផ្នែកៗសម្រាប់ងាយយល់ រួមមាន៖ ១. ការពារអធិបតេយ្យភាពតាមផ្លូវច្បាប់និងការទូត (ផ្តោតលើការទប់ស្កាត់ការឈ្លានពាន)បន្តប្រើប្រាស់តុលាកាអន្តរជាតិ (ICJ) និង UN៖ កម្ពុជាបានទទួលជ័យជំនះពី ICJ ក្នុងអតីតកាល […]
បណ្ឌិត ស៊ឺន សំ៖ ស្មារតីស្នេហាជាតិ និងការប្រុងប្រយ័ត្នចំពោះអន្តរាយនៃការបែកបាក់ជាតិ
ប្រទេសកម្ពុជា ដែលជាប្រទេសដ៏មានប្រវត្តិសាស្ត្រយូរលង់ និងអច្ឆរិយៈនៃអរិយធម៌អង្គរ បានឆ្លងកាត់នូវឧបសគ្គជាច្រើននៅក្នុងប្រវត្តិសាស្ត្រដ៏វែងឆ្ងាយរបស់ខ្លួន។ ក្នុងនោះ បញ្ហាដ៏ធំមួយដែលបានធ្វើឱ្យប្រទេសជាតិធ្លាក់ចុះ និងបាត់បង់ភាពរុងរឿង គឺការបែកបាក់ផ្ទៃក្នុង ដែលជួនកាលត្រូវបានជំរុញដោយឥទ្ធិពលខាងក្រៅ ជាពិសេសពីប្រទេសជិតខាង។ តាមប្រវត្តិសាស្ត្រ ប្រទេសជិតខាងរបស់កម្ពុជាបានប្រើប្រាស់ឱកាសនៃភាពទន់ខ្សោយផ្ទៃក្នុងរបស់ខ្មែរ ដើម្បីបំបែកបំបាក់សាមគ្គីភាពជាតិ ហើយអ្វីដែលគួរឱ្យសោកស្តាយបំផុតនោះ គឺការចូលរួមរបស់ខ្មែរមួយចំនួនដែលបានទទួលថវិកា ឬផលប្រយោជន៍ផ្សេងៗពីបរទេស ដើម្បីបម្រើផលប្រយោជន៍បរទេស និងបំផ្លាញប្រទេសជាតិរបស់ខ្លួន។ ប្រវត្តិសាស្ត្របានបង្ហាញយ៉ាងច្បាស់ថា ការបែកបាក់ផ្ទៃក្នុងរបស់ខ្មែរមិនមែនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែជារឿយៗមានការជ្រៀតជ្រែកពីខាងក្រៅ។ ឧទាហរណ៍ នៅសម័យមួយចំនួន ប្រទេសជិតខាងដូចជាថៃ និងយួន […]
បណ្ឌិត ស៊ឺន សំ៖ កម្ពុជាគួរប្រុងប្រយ័ត្នចំពោះស្ថានការណ៍នយោបាយនៅប្រទេសថៃ
ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានប្រវត្តិសាស្ត្រដ៏ស្មុគស្មាញជាមួយប្រទេសជិតខាង ជាពិសេសប្រទេសថៃ។ ស្ថានការណ៍នយោបាយនៅក្នុងប្រទេសថៃ ដែលជារឿយៗមានភាពចលាចល មិនគួរត្រូវបានចាត់ទុកជាមោទនភាព ឬឱកាសសម្រាប់កម្ពុជានោះទេ។ ផ្ទុយទៅវិញ កម្ពុជាគួរតែបង្កើនការប្រុងប្រយ័ត្នជាអតិបរមា ដើម្បីការពារបូរណភាពទឹកដី និងសន្តិសុខជាតិរបស់ខ្លួន។ ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញជាច្រើនលើកថា ប្រទេសថៃបានប្រើប្រាស់ភាពវឹកវរនៅក្នុងប្រទេសរបស់ខ្លួនជាឱកាសដើម្បីឈ្លានពាន ឬពង្រីកឥទ្ធិពលលើទឹកដីកម្ពុជា។ ដូច្នេះ ការត្រៀមខ្លួនឱ្យបានរឹងមាំ និងការយល់ដឹងអំពីបរិបទនយោបាយរបស់ប្រទេសជិតខាង គឺជាកត្តាដ៏សំខាន់សម្រាប់កម្ពុជា។ ទំនាក់ទំនងរវាងកម្ពុជានិងថៃមានភាពតានតឹងជាយូរមកហើយ ដោយសារបញ្ហាព្រំដែន និងការប៉ុនប៉ងពង្រីកទឹកដី។ នៅសម័យអតីតកាល ប្រទេសថៃ (ឬសៀម ដូចដែលគេហៅពីមុន) […]
បណ្ឌិត ស៊ឺន សំ៖ ប្រទេសស៊ុយអែតគោរពសិទ្ធិមនុស្ស?
នៅពេលដែលប្រទេសស៊ុយអែតបានប្រកាសពីការសម្រេចចិត្តដកស្ថានទូតរបស់ខ្លួនចេញពីប្រទេសកម្ពុជា ហេតុផលដែលគេលើកឡើងគឺការធ្លាក់ចុះខ្លាំងនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ ការសម្រេចចិត្តនេះហាក់ដូចជាការបង្ហាញជំហរដ៏រឹងមាំមួយ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ស៊ុយអែតចំពោះគោលការណ៍នៃសេរីភាព និងការគោរពសិទ្ធិមនុស្សជា សកល។ ប៉ុន្តែ អ្វីដែលធ្វើឱ្យការសម្រេចចិត្តនេះក្លាយជាប្រធានបទនៃការចោទសួរគឺ ការដែលប្រទេសនេះបានបន្តទៅបើកស្ថានទូតឡើងវិញនៅប្រទេសកូរ៉េខាងជើង ដែលជាប្រទេសមួយត្រូវបានគេស្គាល់ជាអន្តរជាតិថាមានកំណត់ត្រាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យអាក្រក់បំផុតមួយនៅលើពិភពលោក។ ការបើកស្ថានទូតនៅទីនោះ បានបង្កើតនូវភាពផ្ទុយគ្នាដ៏ចម្រូងចម្រាសមួយ ដែលធ្វើឱ្យមនុស្សជាច្រើនចាប់ផ្តើមសង្ស័យអំពីភាពស្មោះត្រង់នៃហេតុផលដែលស៊ុយអែតបានលើកឡើងនៅកម្ពុជា។ អ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលនោះគឺ ក្រោយពីការសម្រេចចិត្តទាំងនេះ ស៊ុយអែតបានចូលរួមក្នុងការលក់យន្តហោះទម្លាក់គ្រាប់បែកទៅឱ្យប្រទេសផ្សេងទៀត។ សព្វាវុធទាំងនេះត្រូវបានប្រើប្រាស់ដើម្បីធ្វើការវាយប្រហារនៅក្នុងប្រទេសកម្ពុជា ដែលជាលទ្ធផលបានបណ្តាលឱ្យជនស៊ីវិលស្លូតត្រង់ជាច្រើនបាត់បង់ជីវិត និងរងរបួស។ សកម្មភាពនេះហាក់ដូចជាផ្ទុយស្រឡះទៅនឹងឧត្តមគតិនៃសិទ្ធិមនុស្ស និងសន្តិភាពដែលស៊ុយអែតតែងតែអះអាងថាខ្លួនគាំទ្រ។ ការលក់អាវុធដែលនាំឱ្យមានអំពើហិង្សា និងការបំផ្លិចបំផ្លាញនៅក្នុងប្រទេសដែលខ្លួនធ្លាប់រិះគន់ថាមានបញ្ហាសិទ្ធិមនុស្ស […]
ការឈឺចាប់នៃអតីតកាល គឺកម្លាំងជំរុញឱ្យកម្ពុជាក្លាយជាប្រទេសរឹងមាំ
កម្ពុជា ទឹកដីនៃអរិយធម៌អង្គរដ៏អស្ចារ្យ និងជាមរតកនៃបុព្វបុរសដែលបានតស៊ូកសាងជាតិរាប់សតវត្សរ៍ បានឆ្លងកាត់ប្រវត្តិសាស្ត្រដ៏ជូរចត់ និងពោរពេញដោយការបាត់បង់។ ក្នុងចំណោមនោះ ការឈ្លានពានពីប្រទេសជិតខាង ជាពិសេសប្រទេសថៃ បានបន្សល់ទុកនូវស្លាកស្នាមដ៏ជ្រៅនៅក្នុងបេះដូងប្រជាជនខ្មែរ។ ការឈឺចាប់នេះមិនត្រឹមតែជាការចងចាំនៃអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាមេរៀនដ៏មានតម្លៃដែលរំឭកយើងថា ការទន់ខ្សោយនឹងនាំមកនូវការបាត់បង់ ខណៈការតស៊ូ និងការប្តេជ្ញាចិត្តនឹងនាំមកនូវជ័យជម្នះ។ កម្ពុជាមានសក្តានុពលដ៏ធំធេង ទាំងធនធានធម្មជាតិ វប្បធម៌ និងធនធានមនុស្ស។ ប្រសិនបើយើងអាចប្រែក្លាយការឈឺចាប់ទៅជាកម្លាំង និងរួបរួមគ្នាដើម្បីសាងសង់ជាតិ កម្ពុជានឹងមិនត្រឹមតែក្លាយជាប្រទេសរឹងមាំប៉ុណ្ណោះទេ ប៉ុន្តែនឹងក្លាយជាគំរូនៃភាពជឿនលឿន និងសន្តិភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ មេរៀនពីអតីតកាល ប្រវត្តិសាស្ត្រកម្ពុជាបានកត់ត្រានូវភាពឈឺចាប់ជាច្រើនដែលបណ្តាលមកពីការឈ្លានពានរបស់ប្រទេសសៀម […]
