ឯកឧត្តម ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងថា មន្ត្រីដែលមិនគោរពវិន័យ (ក្រៅពីគ្រឿងញៀន) យកតួនាទីទៅបំផ្លាញជាតិ បំផ្លាញប្រជាជន ក៏នឹងត្រូវបណ្ដេញចេញពីក្របខណ្ឌដែរ។ យោងតាមវីដេអូឃ្លីបដែលក្រសួងមហាផ្ទៃ បានបង្ហោះលើបណ្តាញសង្គមកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ស សុខា បានបញ្ជាក់ច្បាស់ៗថា មន្រ្តីនគរបាលដែលមិនគោរពវិន័យដូចជាយកតួនាទីរបស់ខ្លួនទៅបំផ្លាញជាតិ ឬផលប្រយោជន៍ប្រជាជន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ហើយក៏មិនត្រូវទុកដង្កូវនៅក្នុងសាច់បន្តទៀតដែរ។ គួរកត់សម្គាល់ថា ក្នុងរយៈពេលចុងក្រោយនេះ មានមន្ត្រីនគរបាល […]
