បន្ទាប់ពីមានសេចក្តីរាយការណ៍ពីអ្នកសារព័ត៌មាន នាពេលថ្មីៗកន្លងមកនេះ ទាក់ទងនឹងការចម្រាញ់មាស (ដេញទឹកមាស) នៅទីវាល ក្រសួងបរិស្ថាន បានចាត់ឱ្យមន្រ្តីជំនាញ នៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ កោះហៅម្ចាស់អាជីវកម្ម គ្រឿងអលង្ការទិញលក់មាស យីហោ នាគមាស សៀង ហ៊ល កាលពីរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដើម្បីចាត់វិធានការឱ្យបញ្ឈប់ជាបន្ទាន់ ការដុតចម្រាញ់មាសនៅលើទីវាលតទៅទៀត។ មន្រ្តីជំនាញ បានធ្វើការណែនាំ អំពីការដុតចម្រាញ់មាសនៅទីចំហ ទោះនៅក្នុងដីកម្មសិទ្ធិរបស់ខ្លួន គឺជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ និងប៉ះពាល់ដល់សុខភាពសាធារណៈ។ […]
Tag: បរិស្ថាន
មន្រ្តីឧទ្យានុរក្ស បង្រ្កាបករណីលួចសាងសង់ហេដ្ឋារចនាសម្ព័ន្ធខុសច្បាប់ព័ទ្ធយកដីរដ្ឋតំបន់គិរីរម្យ
ក្រុមមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានចុះពិនិត្យទីតាំងជាក់ស្តែងនិងបានបង្រ្កាបករណីលួចបោះបង្គោលរបងហ៊ុមព័ទ្ធលើដីរដ្ឋ ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធិ ដោយគ្មានការអនុញ្ញាត នៅចំណុចព្រហ្មមុខបួន ក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសុមៈគិរីរម្យ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមក្រសួងបរិស្ថាន ករណីនេះមន្រ្តីនគរបាលយុត្តីធម៌ របស់មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ ប្តឹងទៅអយ្យការ អមសាលាដំបូងខេត្តកំពង់ស្ពឺដោយអនុលោមតាមបញ្ញត្តិនៃក្រមបរិស្ថាននិងធនធានធម្មជាតិ ក្នុងមាត្រា៨៥០ ចំណុច«ង» និងចំណុច«ឌ»។ ក្រុមការងារបានដកហូតវត្ថុតាងរួមមានលួសសំណាញ់ចំនួន៨ដុំ ស៊ីម៉ងត៏ចំនួន១៣បេ ធុងទឹកចំណុះ៥០០០ លីត្រចំនួន១ កាមេរ៉ាចំនួន៤គ្រាប់ សូឡាចំនួន៣ផ្ទាំង និងដែក៣០គុណនិង៣០គុណ២ម៉ែត្រ១៣២ […]
ក្រុមអ្នកជំនាញបរិស្ថានជាតិនិងអន្តរជាតិ ជួបប្រជុំគ្នានៅកម្ពុជា ដើម្បីពង្រឹងការអភិរក្សសត្វត្មាត
ក្រុមអ្នកជំនាញជាតិនិងអន្តរជាតិ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានដំណើរការពិភាក្សាគ្នា ដើម្បីពង្រឹងការអភិរក្សសត្វត្មាតនៅក្នុងពិភពលោក។ នេះជាជំនួបសន្ទនាលើកដំបូងសម្រាប់កម្ពុជា ជាមួយក្រុមអ្នកជំនាញ និងអ្នកអភិរក្សនៃប្រទេសមានវត្តមានសត្វត្មាតដូចជា បង់ក្លាដេស ឥណ្ឌា នេប៉ាល់ ប៉ាគីស្ថាន និងមីយ៉ាន់ម៉ា។ ក្នុងឱកាសនេះ ក៏មានអ្នកជំនាញមកពីប្រទេសថៃ ដែលមានគម្រោងសិក្សាពីការត្រៀមបង្កាត់ពូជសត្វត្មាត ដើម្បីបង្កើតឱ្យមានវត្តមាននៅក្នុងប្រទេសរបស់ខ្លួនផងដែរ។ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ចាត់ទុកថាវេទិកានេះ ជាឱកាសដ៏សំខាន់មួយ សម្រាប់អ្នកជំនាញ […]
អាឡិច និងក្រុមចលនាមាតាធម្មជាតិ៩នាក់ទៀត ត្រូវជាប់ពន្ធនាគារពី ៦ ទៅ ៨ឆ្នាំ
សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានប្រកាសសាលក្រមចំពោះក្រុមយុវជនចលនាមាតាធម្មជាតិ ដោយសម្រេចឲ្យជាប់ពន្ធនាគារពី ៦ ទៅ ៨ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០លានរៀល ពីបទប្រមាថអង្គព្រះមហាក្សត្រនិងរួមគំនិតក្បត់។ ការប្រកាសសាលក្រមនេះ បានធ្វើឡើងបន្ទាប់ពីបើកសវនាការចំនួន ៥លើករួចមកហើយ។ សមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ – KSILA ដែលអះអាងថា បានចូលស្តាប់សវនាបានឲ្យដឹងថា ក្រុមប្រឹក្សាជំនុំជម្រះរួមមាន៖ លោកស្រី អ៊ុក រ៉េតគន្ធា ជាប្រធានក្រុមប្រឹក្សា និងជាអនុប្រធានសាលាដំបូងរាជធានីភ្នំពេញលោក […]
កម្ពុជា នឹងរៀបចំការប្រឡងចម្រៀងជាពួកអន្តរជាតិជាលើកទី១លើកស្ទួយវិស័យសិល្បៈ ទេសចរណ៍ និង បរិស្ថាន !
ដើម្បីលើកស្ទួយវិស័យសិល្បៈវប្បធម៌ ទេសចរណ៍ និង បរិស្ថានឱ្យកាន់តែទូលំទូលាយ កម្ពុជានឹងរៀបចំការប្រឡងចម្រៀងជាពួកអន្តរជាតិលើកទី ១ នៅថ្ងៃទី ៣០ ខែ ឧសភា ខាងមុខ នេះ ឱ្យកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ ។ ចំណែក ក្រុមអ្នកប្រឡងចម្រៀងជាពួក ដែលឈ្នះការប្រកួត ពួកគេក៏ទទួលបានពានរង្វាន់ផងដែរ
បណ្ឌិត សុខ ទូច៖ វៀតណាមគិតពីបរិស្ថាន តែបំផ្លាញព្រៃឈើកម្ពុជា
“វៀតណាមជីកប្រឡាយ ជីកព្រែក ដើម្បីដឹកជញ្ជូន និងរស់នៅលើទឹក តើមានបានគិតពីបរិស្ថានទេ?…អ្នកឯង (វៀតណាម) ទិញឈើពីកម្ពុជាច្រើនណាស់ ដឹកឈើពីកម្ពុជាច្រើនណាស់ តើមានបានគិតទេពីបរិស្ថាន, បើអ្នកឯងគិតពីបរិស្ថាន មិនគួរគាស់ មិនគួរទិញពីកម្ពុជាទេ អ្នកឯងដឹកឈើពីកម្ពុជាច្រើនណាស់ បំផ្លាញព្រៃឈើពីកម្ពុជាច្រើនណាស់”។ នេះជាការលើកឡើងរបស់បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ឆ្លើយតបចំពោះការមួលបង្កាច់មកលើកម្ពុជាជុំវិញករណីព្រែកជីកហ្វូណនតេជោ នាល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤។ បណ្ឌិតសភាចារ្យ សុខ […]
