ទីបំផុត! អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវចោទប្រកាន់ចំនួន ៣បទល្មើស ខណៈបុគ្គល ២នាក់ទៀតមានសេរីភាពវិញ

តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ចំនួន ៣បទល្មើស គឺពីបទឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្ស ២នាក់ និងរបួស ២នាក់ នៅបុរីប៉េងហួត បឹងស្នោរ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ តំណាងអយ្យការសម្រេចចោទប្រកាន់អតីតឧកញ៉ា ស្រី ស៊ីណា […]

តើមន្រ្តី និងជនស៊ីវិលណាខ្លះ អាចដាក់អាវុធតាមខ្លួនបាន?

មួយរយៈពេលចុងក្រោយនេះ ហេតុការណ៍បាញ់សម្លាប់គ្នាហាក់កក្រើកឡើងខ្លាំង ដែលបង្កឱ្យមានការព្រួយបារម្ភអំពីអសន្តិសុខ និងភាពគ្មានសណ្តាប់ធ្នាប់ក្នុងសង្គម ពិសេសនោះ គឺការប្រើប្រាស់អាវុធគ្រឿងផ្ទុះដោយខុសច្បាប់ដើម្បីប្រព្រឹត្តអំពើឃាតកម្ម។ ជាក់ស្តែងថ្មីៗនេះ មានករណីបាញ់ប្រហារដ៏រន្ធត់មួយបណ្តាឲ្យគូដណ្តឹងមួយគូបានស្លាប់ ខណៈដែលខ្មាន់កាំភ្លើងមានងារជាឧកញ៉ា ហើយត្រូវបានមហាជនថ្កោលទោសអំពើយ៉ាងព្រៃផ្សៃនេះ។ ភ្ជាប់នឹងករណីនេះ មហានជនជាច្រើនមានចម្ងល់ថា តើមន្ត្រី ឬជនស៊ីវិលណាខ្លះ អាចប្រើប្រាស់អាវុធបាន? យោងតាមក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ជាទូទៅបុគ្គលដែលមានសិទ្ធិក្នុងការប្រើប្រាស់អាវុធជាតិផ្ទុះ មានដូចជា កងយោធពលខេមរៈភូមិន្ទ កងរាជអាវុធហត្ថ កងកម្លាំងនគរបាលជាតិ កងជីវពល […]

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចេញសារថ្កោលទោសហេតុការណ៍បាញ់ប្រហារជីវិតមនុស្សយ៉ាងព្រៃផ្សៃបំផុត!

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញក្តីតក់ស្លុត ដែលបានទទួលព័ត៌មានអំពីហេតុការណ៍ដ៏រន្ធត់មួយ ដែលបានបណ្តាលឱ្យស្លាប់បាត់បង់ជីវិតមនុស្សចំនួន ០២ នាក់ គឺប្អូនប្រុស លីសុង និងគូដណ្តឹង។ លើបណ្តាញសង្គមផ្លូវឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសពទាំងពីរ។ ឯកឧត្តមបានបន្តថា៖ “ខ្ញុំពិតជាសោកស្តាយ ចំពោះការបាត់បង់ជីវិតយ៉ាងផុយស្រួយបំផុត ដែលផ្តើមចេញពីជម្លោះរហូតឈានដល់ការប្រើប្រាស់អំពើហិង្សា ក្លាយជាឧក្រិដ្ឋកម្មដ៏អាក្រក់បំផុត។ យើងពិតជាមិនចង់ឱ្យហេតុការណ៍នេះកើតឡើងនោះឡើយ និងថ្កោលទោសជាដាច់ខាតលើទង្វើបំពានលើជីវិតមនុស្សយ៉ាងព្រៃផ្សៃបែបនេះ”។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី […]