សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ព្រឹត្តិការណ៍ថ្ងៃ១៨សីហា គឺជាឧទាហរណ៍ជាក់ស្តែងក្នុងការអនុវត្តច្បាប់ ដើម្បីធានាសេចក្តីសុខជូនប្រជាពលរដ្ឋ

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា ព្រឹត្តិការណ៍ថ្ងៃទី១៨សីហា គឺជាឧទាហរណ៍ជាក់ស្តែងក្នុងការអនុវត្តច្បាប់ ដើម្បីធានាសេចក្តីសុខទាំងអស់គ្នា។ សម្តេចបានបញ្ជាក់ថា ការអនុវត្តច្បាប់ត្រឹមត្រូវពីស្ថាប័នពាក់ព័ន្ធ នៅថ្ងៃ១៨សីហា អាចធ្វើឲ្យមានស្ថិរភាពហើយអង្គុយជុំគ្នានៅពេលនេះបាន។ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា៖ “រាជរដ្ឋាភិបាល គ្មានដំណោះស្រាយណាមួយ ក្រៅពីការអនុវត្ដច្បាប់នោះទេ សម្រាប់ព្រឹត្តិការណ៍ថ្ងៃទី១៨ ខែសីហា ដែលជាការឈានហួសបន្ទាត់ក្រហម ហើយរាជរដ្ឋាភិបាលធ្វើនេះគឺដើម្បីរក្សាសន្ដិសុខ និងសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិយើង”។ សម្តេចធិបតី បានថ្លែងបែបនេះ […]

១៨សីហា! គ្មានបាតុភាពអ្វីគួរឱ្យកត់សម្គាល់ បង្ហាញពីភាពបរាជ័យដ៏អាម៉ាស់ជាថ្មីរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស

នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ ស្ថានភាពទូទៅនៅទូទាំងប្រទេសកម្ពុជា រួមទាំងរាជធានីភ្នំពេញ មិនមានសកម្មភាពប្រមូលផ្តុំ ឬចលនាណាមួយប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាបានកើតឡើង ដូចការបំផុសបំផុលរបស់ក្រុមប្រឆាំងជ្រុលនិយមនោះឡើយ។ ប្រជាពលរដ្ឋនៅតែប្រកបរបរ និងការងារជាធម្មតាក្នុងជីវភាពប្រចាំថ្ងៃ ខណៈដែលនៅតាមដងផ្លូវ និងទីសាធារណៈនានា មានសភាពស្ងប់ស្ងាត់ មិនមានបាតុភាពអ្វីគួរឱ្យកត់សម្គាល់នោះទេ។ នេះបើតាមការឲ្យដឹងពីនាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ។ នាយឧត្តមសេនីយ៍ ឈុំ សុជាត បានលើកឡើងថា លទ្ធផលនៅថ្ងៃនេះ បានបង្ហាញឱ្យឃើញអំពីភាពបរាជ័យដ៏អាម៉ាស់ជាថ្មីរបស់ក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស ដែលតែងមានគំនិតទុច្ចរិតប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា […]

លេចមុខបាតុករស៊ីឈ្នួល ក្នុងបាតុកម្មបក្សកម្លាំងជាតិ ដែលទើបរួចពីបទចោទបាន ២ខែ

សកម្មជនដីធ្លីបឹងកក់ យាយ​ង៉ែត​ឃុន​ហៅយាយម៉ាមី ដែលគេស្គាល់ថាជាស្ត្រី តែងតែតវ៉ារឿងវិវាទដីធ្លីនៅបឹងកក់​កាលពីជាង១០​ឆ្នាំមុន លេចមុខជាថ្មីក្នុងហ្វូងបាតុកម្មគណបក្សកម្លាំងជាតិ នាពេលថ្មីៗនេះ។ យាយ ម៉ាមមី ​ទើបត្រូវបានតុលាការកំពូលសម្រេចឲ្យរួចផុតពីបទចោទប្រកាន់​ កាលពីខែកុម្ភៈកន្លងទៅ។ យាយ​ង៉ែត​ឃុន ត្រូវបានស្គាល់ថា ជាតួអង្គសម្តែងសំខាន់ក្នុងបាតុកម្មតវ៉ាដោយផ្លាស់ប្តូរប្រធានបទថ្មីៗជានិច្ច។ ការស្រែកជេររាជរដ្ឋាភិបាល និងសមត្ថកិច្ច លើកបដា រុញច្រានសមត្ថកិច្ច ធ្វើកាយវិការច្រងេងច្រងាងទ្រហោយំ ផ្តួលខ្លួនដួលសន្លប់ ឬស្រែកទាមទារយុត្តិធម៌ជាដើម ជាជំនាញដែលក្រុមបាតុករអាជីពចាស់វស្សានេះ ទទួលការបណ្តុះបណ្តាលពីអង្គការក្រៅរដ្ឋាភិបាលបរទេសមួយចំនួន។ គួរឲ្យដឹងថា យាយ​ង៉ែត​ឃុន អាយុ​៨​៣​ឆ្នាំ […]

បក្សកម្លាំងជាតិ រំសាយបាតុកម្ម ដូចទៀនត្រូវក្ដៅរលាយ!

“ថាទៀនទៅវាត្រូវក្ដៅរលាយ ចុះអំពូលសោះខ្លាចក្ដៅរលាយដែរ” នេះជាសារចំអកពីប្រជាមតិ ទៅកាន់គណបក្សកម្លាំងជាតិ ដែលបានធ្វើបាតុកម្មតែមួយព្រឹកថ្ងៃទី២២ ខែមេសានេះ រួចក៏រំសាយទៅវិញ។ ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី បានប្រាប់អ្នកសារព័ត៌មានថា ការរំសាយបាតុកម្មគឺដោយសារតែអាកាសធាតុក្តៅខ្លាំងពេក។ តាមគម្រោងការប្រមូលសមាជិកធ្វើបាតុកម្មនេះ ត្រូវធ្វើចំនួន៣ថ្ងៃជាប់ៗគ្នាចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមេសា នៅមុខខុទ្ធកាល័យបក្សរបស់ខ្លួន។ បាតុកម្មនេះទាមទារឲ្យដោះលែងសមាជិកជាន់ខ្ពស់២រូប គឺលោក អ៊ុំ វីរ:រដ្ឋ និងលោកមឺ សេងហ៊។ តែយ៉ាងណា […]

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចមិនខ្វល់ពីបាតុកម្មរបស់បុគ្គលិកណាហ្គាវើល ព្រោះមានរឿងនយោបាយនៅពីក្រោយ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃនេះ បានលើកឡើងពីរឿងនយោបាយនៅពីការធ្វើបាតុកម្មរបស់បុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើល ដែលធ្វើឲ្យមានការអូសបន្លាយមកដល់ពេលនេះ។ សម្តេចបញ្ជាក់​ថា ដោយតែមានរឿងនយោបាយនៅពីក្រោយខ្នងនេះហើយ ទើបសម្តេចមិនខ្វល់ពីបាតុកម្មនេះ ប៉ុន្តែសម្តេចខ្វល់ខ្វាយចំពោះកម្មករកម្មការិនីតាមរោងចក្រ។ សម្តេចតេជោបានលើកឡើងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មក​ពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះ​សំណាល​នេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃទី២៤ ខែមិថុនានេះ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ […]