អបអរសាទរ! ព្រះសីហនុ បាត់ដំបង និងសៀមរាប ជាប់ជ័យលាភីទីក្រុងឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ ប្រកាសលទ្ធផលនៃការបកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកល ល្អជាងគេប្រចាំឆ្នាំ” (Best Countdown City of the Year)។ កម្មវិធីប្រកួតប្រជែង “ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគ ប្រចាំឆ្នាំ” (Best Countdown City of The Year) ត្រូវបានប្រកាសផ្សព្វផ្សាយជាផ្លូវការ និងបើកឱ្យ […]

អបអរសាទរ! ទីក្រុងបាត់ដំបង ត្រូវបានអង្គការយូណេស្កូចុះក្នុង «បណ្តាញទីក្រុងច្នៃប្រតិដ្ឋ» ផ្នែកម្ហូបអាហារ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី៣១​ ខែតុលា ឆ្នាំ២០២៣នេះ អបអរសាទរទីក្រុងបាត់ដំបងដែលត្រូវបានអង្គការយូណេស្កូចុះក្នុង «បណ្តាញទីក្រុងច្នៃប្រតិដ្ឋ» (UNESCO Creative Cities Network ឬហៅកាត់ថា UCCN) ផ្នែកម្ហូបអាហារ (Gastronomy)។ ទីក្រុងបាត់ដំបង ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់បេក្ខភាព ចូលជាសមាជិកបណ្តាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network) «ក្នុងប្រភេទទីក្រុងដែលមានភាពច្នៃប្រឌិតលើផ្នែកម្ហូបអាហារ» កាលពីឆ្នាំ២០២១។ ការចូលជាសមាជិកបណ្តាញនេះ […]

កម្ពុជា គ្រោងបញ្ជូនឯកសារដាក់បញ្ចូលក្រុងបាត់ដំបងជាសមាជិក UCCN ឲ្យបានមុនបំណាច់ខែមិថុនា ឆ្នាំនេះ

ក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូប្រចាំកម្ពុជា នៅថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៣ រៀបចំសិក្ខាសាលាស្តីពី ការរៀបចំឯកសារដាក់បញ្ចូលទីក្រុងបាត់ដំបងជាសមាជិក “បណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network-UCCN)”ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងខត្តបាត់ដំបងដើម្បីស្វែងរកធាតុចូលបន្ថែមក្នុងការបំពេញសំណុំឯកសារចុងក្រោយក្នុងដាក់បញ្ចូលទីក្រុងបាត់ដំបង ជាសមាជិក “បណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ” ព្រមជាមួយការផ្សព្វផ្សាយបណ្តាញ UCCN នេះ ទៅកាន់ទីក្រុងសក្តានុពលផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ពិសេសក្រុងសៀមរាប ក្រុងក្រចេះ […]