អាជ្ញាធរខេត្តបាត់ដំបងបានឱ្យដឹងថា ក្នុងរយៈពេលពីរថ្ងៃគិតពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ ប្រជាពលរដ្ឋចំនួន ២,៩៤៩ នាក់ ក្នុងនោះស្រ្តី១៣៨៣នាក់ និងកុមារចំនួន៥៤នាក់ដែលត្រលប់ចូលមកកាន់ទឹកដីកម្ពុជា តាមរយៈច្រកទ្វារព្រំដែនខេត្តបាត់ដំបង។ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានឱ្យដឹងថាក្នុងចំនួនប្រជាពលរដ្ឋខ្មែរត្រឡប់ចូលប្រទេសវិញតាមច្រកទ្វារព្រំដែនខេត្តបាត់ដំបងជិត៣ពាន់នាក់ខាងលើនេះ មានពលករខ្មែរចំនួន១៧២៧នាក់ ក្នុងនោះស្រ្តី៧៧៥នាក់ ។ របាយការណ៍លម្អិតបញ្ជាក់ថា នៅថ្ងៃទី២៥ខែមិថុនា មានប្រជាពលរដ្ឋឆ្លងចូលកម្ពុជា ១.២៨០នាក់, ស្រី ៥៩៧នាក់, […]
