ប្រទេសបារាំង បានផ្តល់សិទ្ធិឱ្យកម្ពុជា ចូលប្រើប្រាស់ឯកសារបណ្ណាសារ ផែនទី និងឯកសារ ប្រវត្តិសាស្ត្រ ដែលរួមចំណែកលើកកម្ពស់ការយល់ដឹងឱ្យកាន់តែប្រសើរអំពីការកំណត់ព្រំដែន និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានាក្នុងគោលបំណងសម្រេចឱ្យបាននូវដំណោះស្រាយ ជម្លោះព្រំដែនកម្ពុជា ថៃដោយសន្តិវិធី។ ក្នុងជំនួបជាមួយឯកឧត្តម Jean-Noël BARROT រដ្ឋមន្ត្រីអឺរ៉ុប និងការបរទេសបារាំង ក្នុងឱកាសបំពេញទស្សនកិច្ចការងារ នៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស […]
Tag: បារាំង
សម្តេចតេជោ ហ៊ុន សែន ចង់ឃើញបារាំងមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ខណៈពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគជាស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ
សម្តេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃកម្ពុជាបានអនុញ្ញាតឱ្យប្រតិភូក្រុមមិត្តភាពសភាបារាំង–កម្ពុជាដឹកនាំដោយឯកឧត្តម Thomas Lam ចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២៦នាវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។ ឯកឧត្តមជាធីរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភាបានឲ្យដឹងនៅក្រោយជំនួបថានៅក្នុងជំនួបនោះសម្ដេចតេជោបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម Thomas Lam និងប្រតិភូដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា។សម្ដេចបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមនិងប្រតិភូគឺជាផ្នែកដ៏សំខាន់នៃការធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងបារាំងឲ្យកាន់តែរីកចម្រើននិយាយដោយឡែករវាងស្ថាប័ននីតិប្បញ្ញត្តិរវាងកម្ពុជានិងបារាំងឲ្យកាន់តែល្អប្រសើរ។សម្ដេចតេជោបានចាត់ទុកបារាំងគឺជាមិត្តចាស់ដែលជាចំណងប្រវត្តិសាស្ត្រដ៏យូរអង្វែងជាមួយគ្នាហើយជាមិត្តមួយដែលតែងតែសហប្រតិបត្តិការជាមួយគ្នាយ៉ាងស៊ីជម្រៅ។ ឯកឧត្តម Thomas Lam បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឱ្យឯកឧត្តមនិងប្រតិភូបានជួបសម្ដែងការគួរសមនៅថ្ងៃនេះ។ឯកឧត្តមបានសរសើរចំពោះសម្ដេចតេជោនៅពេលនៅជានាយករដ្ឋមន្ត្រីដែលបានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនមានសេដ្ឋកិច្ចល្អប្រសើរជាពិសេសសន្តិភាពដែលរកបានដោយសម្ដេចតេជោនិងបន្តមករីកចម្រើនដល់សព្វថ្ងៃនេះក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។ ឯកឧត្តមបានមានប្រសាសន៍ថាកន្លងមកបារាំងក៏បានចូលរួមចំណែកក្នុងការស្វះស្វែងរកសន្តិភាពនៅកម្ពុជាជាពិសេសកិច្ចព្រមព្រៀងទីក្រុងប៉ារីស២៣តុលាឆ្នាំ១៩៩១ទំនាក់ទំនងកម្ពុជានិងបារាំងមានភាពល្អប្រសើរឯកឧត្តមក៏បានលើកឡើងថាដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះក៏ជាផ្នែកមួយនៃការចូលរួមត្រៀមរៀបចំនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះនិងត្រៀមទទួលឯកឧត្តមប្រធានាអធិបតីបារាំងនៅពេលខាងមុខផងដែរ។ សម្ដេចតេជោបានសម្ដែងនូវការអរគុណចំពោះការលើកឡើងរបស់ឯកឧត្តម Thomas Lam ដែលបានសរសើរចំពោះបទពិសោធន៍ក្រោមការដឹកនាំរបស់សម្ដេចនាពេលកន្លងទៅ។សម្ដេចតេជោក៏បានមានប្រសាសន៍លើកឡើងអំពីទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីបារាំងដែលនឹងមកកាន់ប្រទេសកម្ពុជានៅពេលខាងមុខនោះដែលជាចំណុចដ៏សំខាន់នៃការផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជានិងបារាំងបន្ថែមទៀត។កន្លងទៅនេះសម្ដេចនិងឯកឧត្តមអេម៉ានូអែលម៉ាក្រុង ប្រធានាធិបតីបារាំងគឺជាមិត្តដ៏ជិតស្និតជាមួយគ្នាដែលតែងតែប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក។ សម្ដេចក៏បានរំលេចអំពីតួនាទីរបស់បារាំងដែលបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពនៅកម្ពុជាជាពិសេសចាប់តាំងពីជំនួបសីហនុ–ហ៊ុនសែនកាលពីថ្ងៃទី២ខែធ្នូឆ្នាំ១៩៨៧នៅ Fère-en-Tardenois ដែលជាចំណុចចាប់ផ្ដើមនៃការស្វែងរកកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស។ជាមួយគ្នានោះបារាំងក៏បានចូលរួមក្នុងការអភិវឌ្ឍកម្ពុជាផងដែរដូចជាការប្រើប្រាស់ភាសាបារាំងនៅកម្ពុជានិងគម្រោងអភិវឌ្ឍន៍នានា។ សម្ដេចតេជោក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងបារាំងដោយសម្ដេចតេជោជំរុញឲ្យភាគីទាំងពីរកម្ពុជានិងបារាំងបន្តនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើផ្នែកពាណិជ្ជកម្មសេដ្ឋកិច្ចនិងវិនិយោគដោយសម្ដេចតេជោចាត់ទុកថាចំណុចទាំងអស់នេះជាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជានិងបារាំងដោយសម្ដេចចង់ឃើញអ្នកវិនិយោគបារាំងមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។ ឯកឧត្តម Thomas Lam […]
បារាំង អំពាវនាវឲ្យកម្ពុជានិងថៃ បន្តដោះស្រាយជម្លោះដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ
ប្រទេសបារាំង ស្វាគមន៍ចំពោះការដោះលែងទាហានកម្ពុជាទាំង១៨រូប កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលបានជាប់ឃុំនៅប្រទេសថៃ ចាប់ពីតាំងខែកក្កដា។ ប្រទេសបារាំង បានចាត់ទុក ការវិលត្រលប់របស់ទាហានកម្ពុជាទាំង១៨រូប គឺឆ្លុះបញ្ចាំងឱ្យឃើញដំណាក់កាលសំខាន់មួយក្នុងការដាក់ឱ្យដំណើរការបទឈប់បាញ់រវាងប្រទេសទាំងពីរ ដែលបានចូលជាធរមានចាប់ពីថ្ងៃទី២៧ ខែធ្នូ ក្រោយកិច្ចប្រជុំរបស់គណៈកម្មាធិការព្រំដែនទូទៅ។ ដើម្បីពង្រឹងបទឈប់បាញ់ និងធានាការអនុវត្តពេញលេញនៃសេចក្តីថ្លែងការណ៍ដែលត្រូវបានចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួរកាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅ ប្រទេសបារំាងជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា ក៏ដូចជាគោរពការប្តេជ្ញាចិត្តអន្តរជាតិនានាដែលប្រទេសទាំងពីរបានធ្វើឡើង ជាពិសេសពាក់ព័ន្ធនឹងការដោះមីន ការវិលត្រលប់ទៅកាន់ផ្ទះសំបែងរបស់ប្រជាពលរដ្ឋដែលត្រូវបានជម្លៀស និងការប្រយុទ្ធប្រឆាំងមជ្ឈមណ្ឌលឆបោកអនឡាញ។ ប្រទេសបារាំង អំពាវនាវឱ្យកម្ពុជា និងថៃបន្តចាត់វិធានការចាំបាច់ទាំងអស់ […]
AFD បន្តគាំទ្រកម្ពុជា ក្នុងការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ខាងមុខ
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) បន្តការគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ជាពិសេសការរួមចំណែក និងបន្តគាំទ្រ រាជរដ្ឋាភិបាលកម្ពុជាក្នុងការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) នាឆ្នាំ ២០២៩ ខាងមុខ តាមរយៈការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ។ នេះបើតាមការលើកឡើងរបស់លោកស្រី ម៉ារី ហេលេន ល័រហ្សុង (Marie Hélène LOISON) អគ្គនាយិការងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ […]
បារាំង នៅតែជាដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏ធំបំផុតមួយរបស់អឺរ៉ុបនៅកម្ពុជា
នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសបារាំង។ មានប្រសាសន៍នាឱកាសនោះ សម្តេចធិបតីបានលើកទ្បើងថា ទោះបីជាមានភូមិសាស្ត្រឆ្ងាយពីគ្នា ប៉ុន្តែកម្ពុជា-បារាំង មានប្រវត្តិសាស្ត្រផ្សារភ្ជាប់គ្នាតាំងពីយូរអង្វែងមក លើទិដ្ឋភាពជាច្រើន រាប់ទាំងស្ថាបត្យកម្ម, វប្បធម៌, អាហារ, ភាសា, ប្រព័ន្ធរដ្ឋបាល និងច្បាប់របស់បារាំង នៅក្នុងសង្គមកម្ពុជា។ លើសពីនេះ កម្ពុជា-បារាំង […]
ក្រុមហ៊ុន Alstom ចាប់អារម្មណ៍វិនិយោគលើការរៀបចំទីក្រុង និងតភ្ជាប់ការដឹកជញ្ជូនក្នុងតំបន់ផ្សេងៗនៅកម្ពុជា
នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក Philippe DELLEUR អនុប្រធានជាន់ខ្ពស់ ក្រុមហ៊ុន Alstom ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ ក្នុងឱកាសនៃជំនួប លោក Philippe DELLEUR […]
ក្រុមហ៊ុនបច្ចេកវិទ្យារបស់បារាំង ចង់វិនិយោគតភ្ជាប់ខ្សែកាបិ៍អុបទិកក្រោមបាតសមុទ្រពីកម្ពុជា ទៅបណ្តាប្រទេសលើពិភពលោក
នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យលោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group និងជាតំណាង Orange Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង។ […]
ថ្នាក់ដឹកនាំក្រុមហ៊ុន VINCI រីករាយចំពោះសុខសន្ដិភាព និងស្ថិរភាពនយោបាយនៅកម្ពុជា ដែលអំណោយផលដល់ការវិនិយោគ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោក Nicolas Notebaert ប្រធានក្រុមហ៊ុន VINCI Airports និងជា សមាជិកនៃគណៈកម្មាធិការប្រតិបត្តិរបស់ VINCI Group ចូលជួបសម្តែងការគួរសម ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១៣-១៩ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ។ […]
បារាំងគ្រោងបញ្ជូនរថពាសដែករាប់សិបគ្រឿង ទៅឲ្យកងទ័ពលីបង់
បារាំងគ្រោងបញ្ជូនរថពាសដែករាប់សិបគ្រឿង ទៅឲ្យកងទ័ពលីបង់
បារាំង ប្តេជ្ញាបន្តសហការជាមួយកម្ពុជា ដោយផ្តោតទៅលើគោលដៅសំខាន់ៗចំនួន៣
ប្រធានក្រុមប្រឹក្សាភិបាលរបស់ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានលើវិស័យអាទិភាពដែលមានស្រាប់ ពិសេសផ្តោតទៅលើគោលដៅសំខាន់ៗចំនួន៣ ដើម្បីជំរុញកំណើន សេដ្ឋកិច្ចរបស់ប្រទេសកំពុងអភិវឌ្ឍន៍ ពិសេសកម្ពុជា។
