ប្រទេសបារាំងត្រៀមខ្លួនជាស្រេចក្នុងការផ្ដល់ឯកសារនិងផែនទីដើម្បីដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ នេះបើតាមឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសបារាំង នៅលើបណ្តាញសង្គមនៅថ្ងៃទី២៥ មករា ឆ្នាំ២០២៦។ គួររម្លឹកថា តាមរយៈជំនួបពិភាក្សាទ្វេភាគី កាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០២៥ ដែលបានធ្វើឡើងនៅទីក្រុងនីស ប្រទេសបារាំង ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីបារាំង បានបញ្ជាក់ប្រាប់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា […]
Tag: បារាំង
ជំនួបនៅទីក្រុងប៉េកាំង មេដឹកនាំចិន-បារាំង ប្តេជ្ញាធ្វើការលើវិស័យសំខាន់ៗចំនួន ៤
ប្រធានាធិបតី Xi Jinping និងប្រធានាធិបតីបារាំង Emmanuel Macron បានធ្វើសន្និសីទសារព័ត៌មានរួមគ្នាបន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងប៉េកាំង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥។ តាមការព្រមព្រៀងរបស់ប្រធានាធិបតីទាំងពីរ ភាគីទាំងពីរនឹងប្តេជ្ញាធ្វើការលើវិស័យចំនួន ៤។ បើតាមលោកស្រី ម៉ៅ នីង អ្នកនាំពាក្យក្រសួងការបទេសចិន នៅលើបណ្តាញសង្គមហ្វេសប៊ុក កិច្ចព្រមព្រៀងរបស់ប្រធានាធិបតីទាំងពីរ ដែលសម្រេចក្នុងជំនួបនាពេលនេះរួមមាន៖ ទី១ ពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកផ្នែកនយោបាយ។ ភាគីទាំងពីរនឹងគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាដែលពាក់ព័ន្ធនឹងផលប្រយោជន៍ស្នូល និងកង្វល់សំខាន់ៗរបស់គ្នាទៅវិញទៅមក។ […]
ប្រធានាធិបតីបារាំង Macron មកដល់ប្រទេសចិន ជួបលោក Xi ស្តារទំនាក់ទំនងពាណិជ្ជកម្ម
ប្រធានាធិបតីបារាំង លោក Emmanuel Macron បានមកដល់ប្រទេសចិនកាលពីថ្ងៃពុធសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល ៣ថ្ងៃដែលផ្តោតលើពាណិជ្ជកម្ម និងទំនាក់ទំនង ខណៈអឺរ៉ុបកំពុងព្យាយាមស្វែងរកតុល្យភាពសេដ្ឋកិច្ច និងសន្តិសុខឡើងវិញជាមួយមហាអំណាចសេដ្ឋកិច្ចលេខ២លើពិភពលោក។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AP ។ ការិយាល័យរបស់ប្រធានាធិបតីបារាំង បាននិយាយថា លោក Macron នឹងពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងគោលបំណងសម្រេចបាននូវតុល្យភាពដែលធានាកំណើនប្រកបដោយនិរន្តរភាព និងរឹងមាំដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នា។ ប្រទេសបារាំងមានបំណងទាក់ទាញការវិនិយោគកាន់តែច្រើនពីក្រុមហ៊ុនចិន និងសម្រួលដល់ការចូលទៅកាន់ទីផ្សារសម្រាប់ការនាំចេញរបស់បារាំង។ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ប្រទេសទាំងពីរត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួនក្នុងវិស័យថាមពល ឧស្សាហកម្មម្ហូបអាហារ […]
ដើម្បីរក្សាតុល្យភាពសេដ្ឋកិច្ច និងទំនាក់ទំនង ប្រធានាធិបតីបារាំង ធ្វើដំណើរទស្សនកិច្ចនៅចិនក្នុងសប្តាហ៍នេះ
ប្រធានាធិបតីបារាំង Emmanuel Macron គ្រោងនឹងធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសចិន ក្នុងសប្ដាហ៍នេះដែលជាដំណើរទស្សនកិច្ចលើកទី៤ ខណៈ អឺរ៉ុបកំពុងព្យាយាមរក្សាតុល្យភាពសេដ្ឋកិច្ច និងទំនាក់ទំនងជាមួយមហាអំណាចសេដ្ឋកិច្ចលេខទី២របស់ពិភពលោកដែលជាគូប្រជែងផង និងជាដៃគូផង ក្នុងគ្រាមួយនៃភាពចលាចលពាណិជ្ជកម្មសកល។ ទីភ្នាក់ងារសារព័ត៌មាន Reuters ចេញផ្សាយដោយដកស្រង់សម្តីក្រុមអ្នកវិភាគបាននិយាយថា លោក Macron កន្លងមកបានព្យាយាមបង្ហាញពីភាពខ្លាំងរបស់អឺរ៉ុបប្រឈមមុខនឹងចិន ហើយប្រុងប្រយ័ត្នកុំធ្វើឱ្យទីក្រុងប៉េកាំងខឹងសម្បា។ លោក Macron ដែលនឹងត្រូវចាប់ផ្ដើមបំពេញទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំង នៅថ្ងៃពុធសប្ដាហ៍នេះ នឹងត្រូវជួបប្រធានាធិបតីចិន ស៊ី ជីនពីង នៅថ្ងៃព្រហស្បតិ៍ […]
ប្រធានាធិបតីបារាំង សន្យារកនាយករដ្ឋមន្ត្រីថ្មីឲ្យបានក្នុងរយៈពេល ៤៨ម៉ោង
ការិយាល័យប្រធានាធិបតី Elysee នៅថ្ងៃពុធ ទី៨ ខែតុលា បានឲ្យដឹងថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ប្រកាសសន្យាជ្រើសរើសនាយករដ្ឋមន្រ្តីថ្មីមួយទៀត នៅក្នុងរយៈពេល ៤៨ម៉ោងខាងមុខ។ នេះបើតាមសារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃទី៩តុលា។ ការិយាល័យប្រធានាធិបតី Elysee បាននិយាយថា សមាជិកសភាភាគច្រើនបានជំទាស់នឹងការរៀបចំការបោះឆ្នោតសភាមុនអាណត្តិ ខណៈបារាំងធ្លាក់ក្នុងវិបត្តិនយោបាយដ៏អាក្រក់ដែលមិនធ្លាប់មាន នាប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។ គួរឲ្យដឹងដែរថា ក្រោយចូលកាន់តំណែងនាយករដ្ឋមន្រ្តីទី៥ លោក […]
អតីតប្រធានាធិបតីបារាំង សាកូហ្ស៊ី ត្រូវបានតុលាការក្រុងប៉ារីស សម្រេចឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ
តុលាការក្រុងប៉ារីស កាលពីថ្ងៃព្រហស្បតិ៍ ទី២៥ ខែកញ្ញា បានកាត់ទោសអតីតប្រធានាធិបតីបារាំង លោក នីកូឡា សាកូហ្ស៊ី ឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ បន្ទាប់ពីរកឃើញថា លោកមានទោសក្នុងបទឧក្រិដ្ឋឃុបឃិតគ្នាលើគម្រោងយកមូលនិធិពីប្រទេសលីប៊ី មកប្រើសម្រាប់យុទ្ធនាការបោះឆ្នោតរបស់លោកនៅឆ្នាំ២០០៧។ នេះបើតាមសារព័ត៌មាន CNN ។ គួរឲ្យដឹងថា ការដែលតុលាការក្រុងប៉ារីស សម្រេចសាលក្រមឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ បានធ្វើឲ្យលោក សាកូហ្ស៊ី ក្លាយជាអតីតប្រធានាធិបតីទី១នៃប្រទេសបារាំងសម័យទំនើប ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារពិតប្រាកដ។ ក្នុងសេចក្តីសម្រេចតុលាការបារាំងបានសម្រេចថា […]
