តាមរយៈសំណេរនៅលើហ្វេកបុក នារាត្រីថ្ងៃទី០៣ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះកីឡាការិនីបាល់ទាត់កម្ពុជា ដែលបានខិតខំប្រកួតបានយ៉ាងល្អ ដោយយកឈ្នះកីឡាការិនីឡាវ ក្នុងលទ្ធផល ២ទល់០(Cambodia 2-0 Laos) នៅកីឡដ្ឋាន ស្មាត អ អេស អិន។
Tag: បាល់ទាត់កម្ពុជា
ក្រសួងអប់រំ ប្រកាសគាំទ្រ និងស្នើសុំឯកឧត្ដម សៅ សុខា នៅបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសគាំទ្រ និងស្នើសុំឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា នៅបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត បន្ទាប់ពីឯកឧត្តម បានប្រកាសលាឈប់ពីប្រធានកីឡាបាល់ទាត់ ប្រសិនបើការប្រកួតក្នុងកីឡាបាល់ទាត់បុរសអាយុ ២២ឆ្នាំ មិនឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់ទេនោះ។ ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងអប់រំ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ បានលើកឡើងថា ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់ […]
សម្តេចតេជោ ហ៊ុន សែន កោតសរសើរ ចំពោះកីឡាករបាល់ទាត់កម្ពុជា ដែលខិតខំប្រកួតបានយ៉ាងល្អជាមួយហ្វីលីពីន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះកីឡាករបាល់ទាត់កម្ពុជា ដែលបានខិតខំប្រកួតបានយ៉ាងល្អ ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់បុរសពូល A រវាង កម្ពុជា និងហ្វីលីពីន នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ។

