កាមេរ៉ាសុក្រឹតភាពនៅទី​ព្រ័ត្រ បញ្ជាក់ពីភាពយុត្តិធម៌ក្នុងការវាយតម្លៃឈ្នះឬចាញ់ សម្រាប់ទូកនីមួយៗ

ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប​ និងសំពះព្រះខែ ​អកអំបុក​​​ នៅ​មុខ​ព្រះបរមរាជវាំង ឆ្នាំនេះ​ គណៈកម្មការ​បច្ចេកទេស​ បាន​​ដាក់​កាមេរ៉ាសុក្រឹត្យភាពបន្ថែម​ ដើម្បី​ជួយ​ពង្រឹង​ការ​ដាក់​ពិន្ទុ​ដល់​ទូកដែលអុំប្រណាំង​ឱ្យ​កាន់​តែ​ច្បាស់​បន្ថែម​ទៀត ពីលើ​ការ​ដាក់​ពិន្ទុ​បែប​ប្រពៃណី នាពេល​កន្លង​មក ។ កាមេរ៉ាសុក្រឹតភាពនៅទី​ព្រ័ត្រ បញ្ជាក់​ពីភាពយុត្តិធម៌ក្នុងការវាយតម្លៃឈ្នះឬចាញ់ សម្រាប់ទូកនីមួយៗក្នុងពេលប្រកួត។ តាមការចេញផ្សព្វផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ក្រៅពីណែនាំលើបច្ចេកទេសទិដ្ឋភាពទូទៅសម្រាប់ការអុំប្រណាំងឲ្យមានសុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយ គណៈ កម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ក៏បានណែនាំ ដល់​គណៈកម្មការបច្ចេកទេស និងអនុគណៈកម្មការបច្ចេកទេស […]

ព្រះរាជពិធីបុណ្យអុំទូកថ្ងៃទី១នៅភ្នំពេញ ទាក់ទាញ​មហាជនមកលេងកម្សាន្តជាង១លាននាក់

ថ្ងៃទីមួយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក មានមហាជនប្រមាណជាង១លាន១សែននាក់ បានមកចូលរួមដរលេងកម្សាន្ត ទស្សនា ការប្រណាំងទូក បណ្ដែតប្រទីប និងបាញ់ កាំជ្រួច ជាដើម។ នេះបើតាមការបញ្ជាក់របស់ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដោយឡែកសម្រាប់ស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ទូទៅវិញ លោកស្រី […]

អគ្គស្នងការដ្ឋាននគ​របាលជាតិ បង្ហាញលេខទូរស័ព្ទ៥ខ្សែ សម្រាប់ពលរដ្ឋសុំជំនួយពេលជួប​បទល្មើស ឬករណីបាត់មនុស្ស ក្នុងព្រះរាជ​ពិធីបុណ្យអុំទូក

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញលេខទូរស័ព្ទទំនាក់ទំនងទាន់ហេតុការណ៍ សម្រា​ប់​ប្រជាពលរដ្ឋសុំជំនួយពេលមានបទល្មើស ឬករណីបាត់មនុស្ស ពេលដើរលេងកម្សាន្ដក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ លេខទូរស័ព្ទសម្រាប់ទំនាក់ទំនងរួមមាន៖ 016 266 522 / 012 976 262 / 097 818 6262 […]

កីឡាករចំណុះទូកជាង ២ម៉ឺននាក់ ត្រូវស្នាក់នៅ ២ទីតាំង ម្តុំឃ្លាំងសាំងឫស្សីកែវ និងតំបន់​ OCIC ជ្រោយចង្វារ

ព្រះរាជពិធី​បុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក សម្រាប់​ឆ្នាំនេះ​មាន​កីឡាករ​ចំណុះ​ទូកង​ជាង​២ម៉ឺន​នាក់ ដែល​ត្រូវ​ស្នាក់នៅ​ទីតាំង​ចំនួន​២ ដែល​ទី​តាំងទី១ នៅ​ឃ្លាំង​សាំង ខណ្ឌឫស្សីកែវ និង​ទី​តាំងទី២ នៅ​ម្តុំ​រង្វង់​មូល​នាង​មច្ឆា ក្នុង​តំបន់​អភិវឌ្ឍន៍ OCIC ខណ្ឌ​ជ្រោយចង្វារ។ គិត​ត្រឹម​ថ្ងៃ​ទី១២ ខែ​វិច្ឆិកា ឆ្នាំ២០២៤នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​កន្លែង​ស្នាក់នៅ​សម្រាប់​កីឡាករ​ចំណុះ​ទូក​រួចរាល់​ហើយ ក្នុង​នោះ​មាន​ការ​រៀបចំ​ប្រព័ន្ធ​ទឹក​ភ្លើង បង្គន់​អនាម័យ និង​ការ​ដាក់​ពង្រាយ​ធុងសំរាម​ជាដើម។ ក្រៅពីពីនេះ អាជ្ញាធរក៏បានរៀបចំកន្លែងស្នាក់នៅ រោងបាយ […]

ឯកឧត្តម ឃួង ស្រេង បញ្ជាឲ្យត្រៀមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់​ ក្នុង​ព្រះរាជពិធីបុណ្យ​​អុំទូក

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរយសាធារណះ ក៏ដូចកែលំអរសោភណ្ឌភាពទីក្រុង សម្រាប់ព្រះរាជពិធីបុណ្យ​​អុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុក ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី១៤ដល់១៦វិច្ឆិកាខនៅមុខព្រះបរមរាជវាំង។ ការដាក់បទបញ្ជារបស់ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បែបនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២៤នៅសាលារាជធានីភ្នំពេញ។ ជាមួយគ្នានេះ ដើម្បីឲ្យការប្រារព្ធព្រះរាជពិធីនេះប្រព្រឹត្តទៅបានរលូន គ្មានការរារាំងដល់ដំណើរការអង្គពិធី […]