« បើអូនយកប្តី » គឺបទចម្រៀងថ្មីរបស់តារាចម្រៀងរួបសង្ហា រាជ ប្រាថ្នា នៅក្នុងផលិតកម្ម Galaxy Navatra ដែលទើបនឹងចេញកាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីត្រៀមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ មុននឹងចូលឆ្នាំថ្មីប្រពៃណីខ្មែរ ផលិតកម្ម Galaxy Navatra បានផលិតបទចម្រៀងថ្មីៗជាច្រើនដើម្បីជាចំណងដៃដល់ពុកម៉ែបងប្អូនរាំលេងកម្សាន្ត ក្នុងនោះដែរតារាចម្រៀងរូបសង្ហា រាជ ប្រាថ្នា ក៏ទើបនឹងចេញបទចម្រៀងថ្មីមួយបទដែលមានចំណងជើងថា « បើអូនយកប្តី » ។ បទចម្រៀងមួយបទនេះមិនត្រឹមតែពិរោះរណ្តំចិត្តប៉ុណ្ណោះទេ ថែមទាំងបង្កប់ដោយអត្ថន័យ បែបសប្បាយៗ រំសាយអស់ទុក្ខកង្វល់ ។ ក្នុង MV ចម្រៀង […]

