មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ឱ្យដឹងថា អង្គការនេះ កំពុងត្រៀមខ្លួនជាស្រេចជាមួយនិងបច្ចេកទេស និងវិធានការនានា ដើម្បីជួយដល់ប្រាសាទខ្មែរមួយចំនួន ដែលរងការខូចខាតធ្ងន់ធ្ងរដោយសារតែទាហានថៃបាញ់បំផ្លាញ ក្នុងពេលកំពុងមានជម្លោះប្រដាប់អាវុធនៅតាមព្រំដែន។ លោក Lazare Aloundou Assomo នាយកមជ្ឈមណ្ឌលបេតិកភណ្ឌពិភព លោករបស់អង្គការយូណេស្កូ (UNESCO)បានថ្លែងតាមប្រព័ន្ធVideo ពីប្រទេសបារាំង មកកាន់កិច្ចប្រជុំពេញអង្គលើកទី៣២នៃគណៈកម្មាធិការអន្តរជាតិ សម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ដែលហៅកាត់ថា អាយស៊ីស៊ី-អង្គរ/សំបូរព្រៃគុក នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ថា […]
