ឧត្តមសេនីយ៍ត្រី និត ណារ៉ុង អ្នកនាំពាក្យយោធភូមិភាគទី៤ កងទ័ពជើងគោក ធ្វើសេចក្តីបំភ្លឺករណី វាយប្រហារចោទប្រកាន់មេបញ្ជាការអង្គភាពគ្រប់គ្រងសព្វាវុធតាមបណ្តាញសង្គមថា យោងតាមការផ្សាយផ្ទាល់(Live) របស់បណ្តាញសង្គមហ្វេសប៊ុកមួយដែលមានឈ្មោះថា Gidi Jing ក្នុងគោលបំណងវាយប្រហារទៅលើមេបញ្ជាការអង្គភាពគ្រប់គ្រងឃ្លាំងសព្វាវុធ យោធភូមិភាគទី៤ និងមានខ្លឹមសារមួយចំនួនប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរកងទ័ព ជាពិសេសលាក់ការណ៍របស់អង្គភាព។ ស្របតាមសកម្មភាពខាងលើនេះ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង បានកំណត់មុខសញ្ញា និងបញ្ជាក់ជូនសាធារណៈជន​ថា ហ្វេសប៊ុកខាងលើជារបស់ អនុសេនីយ៍ត្រី រ័ត្ន […]