ស្របពេលសេចក្តី«ព្រាងច្បាប់ស្តីពីវិធានដើមកំណើនទំនិញ»ត្រូវបានសម័យប្រជុំពេញអង្គព្រឹទ្ធសភាលើកទី១០នីតិកាលទី៤បានអនុម័តជាឯកច្ឆន្ទយល់ព្រមដោយឥតកែប្រែនៅថ្ងៃទី២១មិថុនាហើយបើច្បាប់នេះចូលជាធរមានក្រៅពីផ្តល់នូវប្រយោជន៍ជាសារវ័ន្តដល់សង្គមជាតិទាំងមូល វាជាចលករសំខាន់ក្នុងជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជាឱ្យកាន់តែប្រសើរឡើង។