គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះបុគ្គល ស ឡុងដេត មន្ត្រីជាន់ខ្ពស់របស់គណបក្សភ្លើងទៀន ដែលបំភ្លៃការពិត មួលបង្កាច់ចំពោះស៊ីហ្គេម។ នៅក្នុងបន្ទប់ប្រជុំមួយ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បុគ្គល ស ឡុងដេត បាននិយាយជាសាធារណៈថា “ស៊ីហ្គេម (រៀបចំដោយ គ.ជ.ប.អ.) ទាំងមូលមិនដែលបានបង្ហាញអំពីវប្បធម៌ ពីប្រពៃណី បង្ហាញពីសក្តានុពល នៃវប្បធម៌សេដ្ឋកិច្ចរបស់ខ្មែរទេ…“ និង […]
Tag: ប៉ារ៉ាហ្គេម
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ប្រជាជនអាស៊ាន និងទីម័រឡេស្តេជាង ៦០០លាននាក់ ពិតជាចងចាំស៊ីហ្គេម និងប៉ារ៉ាហ្គេមនៅកម្ពុជា
បន្ទាប់ពីការប្រកួតបានបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សង្ឃឹមថា ប្រជាជនអាស៊ាន និងទីម័រឡេស្តេជាង ៦០០លាននាក់ ពិតជានឹងចងចាំអនុស្សាវរីយ៍ទាំងឡាយទាំងក្នុងក្របខណ្ឌស៊ីហ្គេម និងប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេចតេជោ បានអបអរសារទរចំពោះការរៀបចំដោយជោគជ័យ និងឈានទៅបិទបញ្ចាប់នូវព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២នៅពេលនេះ។ សម្តេចបានថ្លែងអំណរគុណសន្តិភាព ភ្ជាប់ជាមួយពាក្យខ្មែរធ្វើដោយបន្តលើកទឹកចិត្តជនពិការទំាងអស់។ ជាមួយនឹងការប្រកាសបិទបញ្ចាប់នូវព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានប្រកាសរៀបចំព្រឹត្តិការណ៍យុវជនអាស៊ាននៅពេលខាងមុខផងដែរ៕ […]
