រាជរដ្ឋាភិបាលកម្ពុជា គ្រោងបើកឱ្យដំណើរការនៅស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ប្រទេសកូរ៉េ ប្រទេសម៉ាឡេស៊ី និងប្រទេសជប៉ុនជាដើម ក្នុងការសម្របសម្រួលដាក់មន្ត្រីនៃអត្តសញ្ញាណកម្ម ដើម្បីធ្វើលិខិតឆ្លងដែនជូនពលករដែលធ្វើការនៅក្រៅប្រទេសទាំងនោះ។ នេះបើតាមការឲ្យដឹងពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត នាព្រឹកថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ ២០២៣។ ឯកឧត្តម បានថ្លែងថា៖ «បងប្អូនពលករដែលធ្វើការនៅខាងក្រៅមិនចាំបាច់មកភ្នំពេញ មកខេត្ត ក្នុងការធ្វើ […]

