លោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា កាលពីថ្ងៃទី៣០ខែកក្កដាឆ្នាំ បានប្រកាសថា កាណាដា កំពុងរៀបចំទទួលស្គាល់ជាផ្លូវការនូវរដ្ឋប៉ាឡេស្ទីននាខែកញ្ញាខាងមុខ ស្របតាមវិធានការការទូតស្រដៀងគ្នា ដែលធ្វើឡើងដោយប្រទេសបារាំង និងចក្រភពអង់គ្លេស។ លោក Carney បាននិយាយថា កាណាដាបានប្តេជ្ញាចិត្តជាយូរមកហើយចំពោះដំណោះស្រាយរដ្ឋពីរ ដែលជារដ្ឋប៉ាឡេស្ទីនឯករាជ្យ ឋិតថេរ និងអធិបតេយ្យភាព ដែលរស់នៅក្បែររដ្ឋអ៊ីស្រាអែល ក្នុងសន្តិភាព និងសន្តិសុខ។ លោកបានបន្ថែមថា កាណាដាមានបំណងទទួលស្គាល់រដ្ឋប៉ាឡេស្ទីននៅឯមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨០។ យើងមានបំណងធ្វើដូច្នេះ ដោយសារតែអាជ្ញាធរប៉ាឡេស្ទីនបានប្តេជ្ញាដឹកនាំកំណែទម្រង់ចាំបាច់ជាច្រើន។ […]
Tag: ប៉ាឡេស្ទីន
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើក្រុងរ៉ាហ្វាបានសម្លាប់ប្រជាជនប៉ាឡេស្ទីន ១២ នាក់
ក្រុមគ្រូពេទ្យក្នុងតំបន់ហ្គាហ្សាបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់១២នាក់នៅក្នុងការវាយប្រហារតាមអាកាសនាពេលព្រឹកព្រលឹមលើទីក្រុង Rafah នៅភាគខាងត្បូងហ្គាហ្សាកាលពីថ្ងៃព្រហស្បតិ៍ ហើយការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងតំបន់ជាច្រើនទៀតនៃតំបន់ឆ្នេរសមុទ្រ
តើក្រុមឧទ្ទាមប៉ាឡេស្ទីនហាម៉ាស មានដើមកំណើតបែបណា?
តើក្រុមឧទ្ទាមប៉ាឡេស្ទីនហាម៉ាស មានដើមកំណើតបែបណា?
