រដ្ឋាភិបាលអ៉ីស្រាអែល របស់លោក Benjamin Netanyahu បានអនុម័តយល់ព្រមលើបទឈប់បាញ់ជាមួយក្រុមហាម៉ាសប៉ាឡេស្ទីន នៅថ្ងៃសុក្រ ទី១០ ខែតុលានេះ ដើម្បីបើកផ្លូវឆ្ពោះទៅរកការផ្អាកការសង្រ្គាមក្នុងពេល ២៤ម៉ោងខាងមុខ ជាមួយនឹងការដោះលែងចំណាប់ខ្មាំងអ៉ីស្រាអែលជាប់ឃុំនៅតំបន់ហ្កាហ្សាក្នុងពេល ៧២ម៉ោង។ តាមទីភ្នាក់ងារសារព័ត៌មាន Reuters គណៈរដ្ឋមន្ត្រីអ៉ីស្រាអែលបានឯកភាពគ្នាលើការអនុម័តកិច្ចព្រមព្រៀងជាមួយហាម៉ាស នៅព្រឹកថ្ងៃសុក្រ ពោល២៤ម៉ោងក្រោយក្រុមអ្នកសម្របសម្រួលកិច្ចចរចាប្រកាសពីកិច្ចព្រមព្រៀងមួយស្ដីពីការដោះលែងចំណាប់ខ្មាំងជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន នៅក្នុងដំណាក់កាលទី១ សម្រាប់ផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង២ឆ្នាំមកនេះនៅតំបន់ហ្កាហ្សា។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក […]
Tag: ប៉ាឡេស្ទីន
អ៉ីស្រាអែល ព្រមានលើកចុងក្រោយឱ្យប្រជាជនប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីទីក្រុងហ្កាហ្សា
រដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល បានព្រមានលើកចុងក្រោយមួយឱ្យប្រជាជនប៉ាឡេស្ទីនជម្លៀសខ្លួនចេញពីទីក្រុងហ្កាហ្សា ឆ្ពោះទៅកាន់ ភាគខាងត្បូងនៃតំបន់ហ្កាហ្សា បើពុំដូច្នោះទេ ពួកគេនឹងត្រូវបានចាត់ទុកជាភេរវករដែលត្រូវកម្ទេច ខណៈក្រុមហាម៉ាសកំពុងពិចារណាលើផែនការសន្តិភាពរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ ទីភ្នាក់ងារសារព័ត៌មាន AFP បានចេញផ្សាយសម្តីរដ្ឋមន្ត្រីការពារជាតិអ៉ីស្រាអែល លោក Israel Katz បានឲ្យដឹងថា អ៉ីស្រាអែលបាន និងកំពុងបង្កើនការទម្លាក់គ្រាប់បែកលើទីក្រុងហ្កាហ្សា ក្នុងពេលដែលលោក Israel Katz កាលពីថ្ងៃពុធ ទី១ ខែតុលា […]
អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីននៅហ្គាហ្សារាប់សិបនាក់ ខណៈការរិះគន់ពីអន្តរជាតិលើអ៊ីស្រាអែលកាន់តែខ្លាំងឡើង
ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៥០ នាក់នៅហ្គាហ្សានៅថ្ងៃអង្គារនេះ ខណៈដែលអ៊ីស្រាអែលនៅតែបន្តការទម្លាក់គ្រាប់បែករបស់ខ្លួន បើទោះបីជាមានសម្ពាធអន្តរជាតិកើនឡើងដើម្បីបញ្ឈប់ប្រតិបត្តិការយោធា និងអនុញ្ញាតឱ្យផ្តល់ជំនួយចូលទៅក្នុងហ្គាហ្សាដោយគ្មានឧបសគ្គក៏ដោយ។ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់បានបញ្ជាក់នៅថ្ងៃទី២០ ខែឧសភានេះ។ យោងតាមក្រុមគ្រូពេទ្យនៅហ្គាហ្សា បានឱ្យដឹងថា ការវាយប្រហារត្រូវបានធ្វើឡើងលើផ្ទះចំនួនពីរ ដែលជាកន្លែងដែលស្ត្រី និងកុមារស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង ១៨ នាក់ និងសាលារៀនមួយក្នុងចំណោមតំបន់ផ្សេងៗទៀត។ យោធាអ៊ីស្រាអែល ដែលកាលពីថ្ងៃចន្ទបានព្រមានអ្នកនៅក្នុងទីក្រុងហ្គាហ្សា ភាគខាងត្បូងនៃតំបន់ Khan Younis ឱ្យជម្លៀសទៅកាន់ឆ្នេរសមុទ្រ ខណៈដែលខ្លួនបានរៀបចំសម្រាប់ការវាយប្រហារដែលមិនធ្លាប់មានពីមុនមក។ យ៉ាងណាម៉ិញ ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង […]

